header ads

Sponsor

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបញ្ជាក់ជូនបណ្ដាញសារព័ត៌មាន និង មិត្តអ្នកលេងហ្វេសប៊ុក (FBFs) ឲ្យបានជ្រាបថា ក្រៅពីសភា គឺមានតែឧត្តមក្រុមប្រឹក្សាទេដែលអាចកោះអញ្ជើញក្រសួងនានាមកបំភ្លឺបាន។ នេះបើតាមការលើកឡើងរបស់លោកតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៩។

គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងដោយគ្មានការកែប្រែ លើសេចក្តីព្រាងច្បាប់ស្តីពី “របបសន្តិសុខសង្គម”។

លោកក៏បានបន្ថែមទៀតថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានតែយន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ ដែលមានសុពលភាព ក្នុងការកោះហៅ ក្រសួង ស្ថាប័នរដ្ឋមកសាកសួរតែប៉ុណ្ណោះ ក្រៅពីសភា។ យន្តការនេះ នៅតែបើកចំហសម្រាប់គណបក្សដទៃទៀត ក្នុងការចូលរួមជាសមាជិកតាមរយៈការស្នើសុំជាសមាជិក។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post