

ភ្នំពេញៈ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មាន “ទឹកដោះគោស្រស់តេជោ” ដែលជាផលិតផលចេញពីកិច្ចស្រាវជ្រាវរបស់រាជបណ្ឌិត្យសភា ដាក់ចែកជូនគណៈរដ្ឋមន្រ្តី។
បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សម្ដេចតេជោ ក៏អំពាវនាវដល់គណៈរដ្ឋមន្រ្តី ឲ្យគាំទ្រផលិតផលជាតិទឹកដោះគោផងដែរ៕
