header ads

Sponsor

មណ្ឌលគីរីៈ ប្អូនប្រុសឈ្មោះ ប៉ាន់ គីមហាប់ អាយុ៣៣ឆ្នាំ ប្រកបមុខរបរលក់មីឆា លតឆា និងបបរស នៅពេលយប់ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានទាំងទឹកភ្នែកថា គាត់​បានចាកចេញពីស្រុកកំណើតភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយសារនៅស្រុកកំណើតពុំមានដីធ្លីធំដុំ ដើម្បីធ្វើស្រែចម្ការនិងគេ គ្រួសារប្អូនបានសម្រេចចិត្ត លក់ជ្រូកបីក្បាល និងមាន់ទាបន្ថែម ព្រមទាំងខ្ចីប្រាក់បងប្អូនខ្លះៗសរុបបាន (១៥០០ដុល្លារ ) បានសម្រេចចិត្ត ធ្វើដំណើរចាកចេញពីទីលំនៅចាស់ ផ្លាស់មករស់នៅខេត្តមណ្ឌលគិរី។

ប្អូនប្រុសឈ្មោះ ប៉ាន់ គីមហាប់ បានបន្តថា នៅពេលមកដល់ខេត្តមណ្ឌលគិរី រូបគេមិនបានទុកចំណេះដឹងផ្នែកជំនាញ ចុងភៅផងចោលទេ គាត់ក៏បានសុំគេចូលបម្រើការងារនៅក្នុងភោជនីយដ្ឋានមួយ ក្នុងក្រុងសែនមនោរម្យ ដោយការតស៊ូព្យាយាម ទាំងពីរនាក់ប្តីប្រពន្ធ រូបគេក៏​សន្សំសំចៃប្រាក់ចំណូលមួយចំនួន ក៏សម្រេចចិត្តបើកអាជីវកម្មខ្លួនឯង បន្ទាប់រូបគេ និងគ្រួសារបានសម្រេចចិត្តទៅជួលទីតាំង(ផ្ទះ) មួយកន្លែង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាកម្មសិទ្ធិម្ចាស់ឈ្មោះ ទូច ហឿន អតីត(គ្រូបង្រៀន)។

ប្អូនប្រុសឈ្មោះ ប៉ាន់ គីមហាប់ បានរៀបរាប់បន្តទៀតថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ គាត់​បានធ្វើកិច្ចសន្យាជួលដី(ផ្ទះ) ឈ្មោះ ទូច ហឿន ដើម្បីបើកអាជីវកម្មលក់អាហារ(ដោយមានកិច្ចសន្យាយល់ព្រមទាំងសងខាងច្បាស់លាស់) ដោយនៅក្នុងកិច្ចសន្យានោះ មានរយៈពេលបីឆ្នាំ ដោយក្នុងតម្លៃ ៦០០០ដុល្លាអាមេរិក ស្របពេលនោះ គាត់​ក៏បានប្រគល់ប្រាក់ចំនួន១០០០ដុល្លារអាមេរិក(តាមកិច្ចព្រមព្រៀង អោយទៅឈ្មោះ ទូច ហឿន )។

ប្អូនប្រុសឈ្មោះ ប៉ាន់ គីមហាប់ បាន​ប្រាប់ទូច ហឿន ថា នៅ​ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ គាត់​និងមកបើកអាជីវកម្មនៅទីនោះ(ផ្ទះជួល) ស្រាប់តែឈ្មោះ ទូច ហឿន គេចវេសមិនព្រមជួលដីផ្ទះ មកអោយគាត់​ទេ ព្រមទាំងមិនបានប្រគល់ទឹកប្រាក់កក់​១០០០ដុល្លាអាមេរិក អោយមកគាត់វិញទៀត ។ បញ្ហានេះ កើតឡើងកាន់​តែ​ធ្វើឲ្យគ្រសារប្អូនជួបនូវកង្វះខាត ក្នុងជីវភាពយ៉ាងខ្លាំង។

ដូចបានរៀបរាប់ខាងលើ គ្រួសារជនរងគ្រោះ ក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យម្ដងរួចហើយ ក្នុងរយៈពេលមួយខែមកនេះ ពុំទាន់ឃើញមានចំណាត់ការណាមួយពីអធិការក្រុងសែនមនោរម្យនោះឡើយ។

គ្រានោះ ភាពក្រលំបាកបានគ្របដណ្ដប់ដល់ជីវភាពក្នុងគ្រួសារគាត់យ៉ាងគំហ៊ុក ទើបគ្រួសារគាត់​សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តមណ្ឌលគិរីជាថ្មីម្តងទៀត តែចំណាត់ការយ៉ាងណានៅមិនដឹងនោះទេ​​។

ជាចុងបញ្ចប់ គ្រួសារជនរងគ្រោះ បានលើកម្រាមដៃទាំងដប់ ស្នើសុំអាជ្ញាធរជួយរកយុត្តិធម៌ជូនគ្រួសារគាត់​ផង៕ ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post