header ads

Sponsor

ភ្នំពេញៈ បើតាមហ្វេសប៊ុកមួយឈ្មោះថា  "ទូច សុខុម" បានបង្ហោះកាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ថា  មានប៉ូលិសស្លៀកពាក់ស៊ីវិល មិនដឹងមកពីណា មានទាំងកាំភ្លើងទៀត មកគំរាមកំហែងចង់គៀបស៊ីគាត់ នៅពេលយប់ តែមិនបានសម្រេច ព្រោះមិត្តភក្តិ​គាត់មកទាន់  និងស្នើសុំឲ្យលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយពិនិត្យមើលភិនភាគជនស្លៀកពាក់ស៊ីវិលទាំងពីរនាក់ផង។

ខ្លឹមសារទាំងស្រុង ដែលគណនេយ្យ ហ្វេសប៊ុក ឈ្មោះ "ទូច សុខុម" រៀបរាប់ទាំងស្រុងថា  "មិនដឹងpoliceពីរនាក់នេះ មកពីខាងណាចង់គាប់ស៊ីខ្ញុំនៅពេលយប់ តែមិនបានសម្រេច សំណាងណាស់ខ្ញុំបានមិត្តភក្តិ​មកទាន់. សូមអធិការខណ្ឌពោធិ៍​សែនជយ័ ជួយមើលផង ព្រោះមានទាំងកាំភ្លើងមកគំរាមប្រជាជនទាំងយប់ចឹង"

ករណីនេះ សូម​លោក យឹម សារ៉ាន អធិការដ្ឋាននគរបាលខណ្ឌពោធិ៍​សែនជ័យ ជួយត្រួតពិនិត្យមើលផង ព្រោះលោកធ្វើការងារយុត្តិធម៌ណាស់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post