header ads

Sponsor

ភ្នំពេញ​៖ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន DNG Group បានប្រារព្ធ​​ពិធី​សម្ពោធដាក់លក់ផ្លូវការ បុរីឧកញ៉ា ឌួង ងៀប ទួលពង្រ ដែលមានការបញ្ចុះតម្លៃរហូតដល់​៨ ភាគរយឯណោះ ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា ឌួង ងៀប , លោកឧកញ៉ា ឌួង ឆាយ តំណាងក្រុមហ៊ុន DNG Group និងជាតំណាងគម្រោងបុរីឧកញ៉ា ឌួង ងៀប និងលោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ​។

ថ្លែងក្នុងពិធីសម្ភោធនេះដែរ លោក ឧកញ៉ា ឌួង ឆាយ តំណាងក្រុមហ៊ុន DNG Group និងជាតំណាងគម្រោងបុរីឧកញ៉ា ឌួង ងៀប បានរំពឹងខ្ពស់ថា នឹងមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ព្រោះបច្ចុប្បន្នតំបន់នេះ ទាំងដី និងផ្ទះ សុទ្ធតែឡើងថ្លៃ បើទិញដីតម្លៃបច្ចុប្បន្ន មកសង់ផ្ទះ ក៏មិនអាចលក់ក្នុងតម្លៃនេះដែរ ដូច្នេះហើយទើបក្រុមហ៊ុនលក់ក្នុងតម្លៃពិសេសនេះ ព្រោះដីនេះបានទិញយូហើយ ដូច្នេះពេលសង់រួច លក់ចំណេញបានតិចតួច ក្រុមហ៊ុនក៏លក់តែម្តង។ដូច្នេះបងប្អូនទិញ ពិតជាចំណេញបន្តទៀត ព្រោះតំបន់នេះ អភិវឌ្ឍន៍ខ្លាំង ទាំងលំនៅដ្ឋាន ធនាគារ រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

ក្នុងគម្រោងនេះ មានទាំងប្រភេទផ្ទះធ្វើអាជីវកម្ម និងផ្ទះសម្រាប់រស់នៅ ខណៈបច្ចុប្បន្នគម្រោងបានសាងសង់ជិតរួចរាល់ ១០០ភាគរយ ហើយចាប់ផ្តើមលក់ថ្ងៃនេះតែម្តង ។

លោកថា «តំបន់នេះ អាចនឹងមានការកើនឡើងពី ១០ភាគរយ ជារៀងរាល់ឆ្នាំ បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវទួលពង្រធ្វើរួចរាល់ ព្រោះជាតំបន់កំពុងអភិវឌ្ឍន៍ដ៏សម្បើម ដីឡើងថ្លៃ មានប្រជាពលរដ្ឋរស់នៅច្រើន និងមានចរាចរណ៍មមាញឹកទៀតផង»។ 

អាចទំនាក់ទំនងបាន តាមរយៈលេខទូរសព្ទ 015 688 668 ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post