header ads

Sponsor

ពោធិ៍សាត់ៈ ជនសង្ស័យឆបោកដ៏សកម្ម ៣នាក់ តែងតែយកវត្ថុបូ​រាណមកបោកប្រជាពលរដ្ឋ ឥឡូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចស្រុកវាលវែងហើយ ។

ក្រុមជនបោកប្រាស់ប្រជាពលរដ្ឋនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង៨៖០២នាទីយប់ថ្ងៃទី៣១ កក្កដា ២០១៩ ខណៈដែលសមត្ថកិច្ចបានទទួលបណឹ្ដងផ្ទាល់មាត់ពីជនរងគ្រោះឈ្មោះ មុត រិទ្ធ រស់នៅភូមិកណ្តាល ឃុំថ្មដា បានប្ដឹងមកនគរបាលព្រហ្មទណ្ឌស្រុកវាលវែង ថា ចន្លោះថ្ងៃទី ២២, ដល់២៦ ខែកក្កដា ឆ្នាំ២០១៩ មានជនខិលខូចចំនួន៣នាក់ បានជិះរថយន្ត១គ្រឿង ម៉ាកកាមមេរីបាឡែន ស្លាកលេខភ្នុំពេញ២ AD ៨៧៧០ ដើរធ្វើសកម្មភាពឆបោក(លក់វត្ថុបុរាណ) អោយបងប្អូនគាត់ ដោយឆបោកយកប្រាក់អស់ជាង៩០០០$ (ប្រាំបួនពាន់ដុល្លារ)និងម៉ូតូវេវអាល់ហ្វាមួយគ្រឿង នៅភូមិព្រងិល ឃុំព្រងិលស្រុកភ្នុំក្រវាញ ខេត្តពោធិ៍សាត់។

ហើយបានបើករថយន្តឡើងមកស្រុកវាលវែង ក្រោយពីបានទទួលបណ្ដឹងនេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍ថ្មដា បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងរថយន្តមួយគ្រឿងម៉ាកកាមមេរីបាឡេនស្លាកលេខ ភ្នំពេញ2AD ៨៧៧០ នៅចំណុចផ្ទះសំណាក់សេរីសុខាភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

អធិការនគរបាលស្រុកវាលវែង លោកវរសេនីយ៍ឯក ធីម ឡេង បានអោយដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី១ សីហា ២០១៩នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ១ឈ្មោះ ភន ហ៊ាន ភេទប្រុស អាយុ៥១ឆ្នាំ រស់ភូមិអូរឈ្លើង ឃុំ កោះរកា ស្រុកកំពង់សៀមខេត្តកំពង់ចាម ជាភ្នាក់ងារយកព័ត៌វិរះសែនជ័យនិងជា (ម្ចាស់រថយន្ត) ។ ២,ឈ្មោះ អ៊ី ម៉ុក ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកកំពង់លាវ ខេត្តព្រៃវែង ជាអ្នកយកព័ត៌មានការសែតមានជ័យ ។ទី៣ ឈ្មោះ គឹម ចន្ធី ភេទប្រុស  អាយុ៣៩ឆ្នាំរស់នៅភូមិគោកគងលិច ឃុំ គោកគងលិច ស្រុកកញ្ជៀច ខេត្តព្រៃវែង មុខរបរនគរបាល និងជាអ្នកយកព័ត៌ការសែតមានជ័យ។

ក្នុងកិច្ចប្រតិបត្តការខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនវិទ្យុទាក់ទងម៉ូតូរ៉ូឡា៣គ្រឿង លុយដុល្លារក្លែងក្លាយ(លុយសែន)ចំនួន ៧០០០$(ដុល្លារ)លុយខ្មែរ ៤០០០០០៛(សែសិបម៉ឺនរៀល)។  លោហធាតុរូបព្រះពុទ្ធចំនួន៣អង្គ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត   ។

បច្ចុប្បន្ន​ជនសង្ស័យ រួមនិងវត្ថុតាងសម្ភារៈ ត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការ ដើម្បីសាកសួរ និងកសាងឯកសារ គ្រោងនឹងបញ្ជូនបន្តទៅស្នងការនគរបាលខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post