Sponsor

ស្វាយរៀងៈ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅសាលាស្រុកចន្រ្ទា មានរៀបចំកិច្ចប្រជុំជាមួយប្រតិភូវៀតណាម ដើម្បីពិភ្សាលើការងាផែនការសម្រាប់ធ្វើលំហាត់សមសង្គ្រោះ គ្រោះមហន្តរាយអចិន្ត្រៃយ៍ព្រំដែនគោក កម្ពុជា-វៀតណាម ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ម៉ែន វិបុល អភិបាលខេត្ដស្វាយរៀង និងលោកវរសេនីយ៍ឯក ង្វៀន ហ៊ីវហ៊ុង អនុប្រធានស្នងការសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ប្រតិភូនៃប្រទេសទាំងពីរ លោកលោកស្រី អភិបាល អភិបាលរងស្រុក កងកម្លាំងទាំង៣ប្រភេទ និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីចប់កិច្ចប្រជុំ លោក មឹងសំផន  បានដឹកនាំប្រតិភូចុះទៅពិនិត្យទីតាំងសម្រាប់ធ្វើមណ្ឌលសុខភាព និងទីតាំងលំហាត់សមសង្គ្រោះ គ្រោះមហន្តរាយ ស្ថិតនៅភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor