header ads

Sponsor

ព្រះសីហនុៈ រថយន្តជាច្រើនគ្រឿងបន្ថែមទៀត ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បន្ទាប់ពីមានបទបញ្ជាយ៉ាងដាច់ខាត​របស់លោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុ ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណះ ដើម្បីបញ្ជៀសនៅការកកស្ទះចរាចរណ៍។

ថ្លែងក្នុងឱកាសនោះ លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បានអះអាងថា ដោយមានការចង្អុលបង្ហាញព លោក អ៊ី សុខឡេង អភិបាលក្រុងកម្លាំងចម្រុះរបស់លោក តែងតែបានចុះធ្វើការណែនាំជាច្រើនលើកច្រើនសារដល់ពួកគាត់ ដែលតែងតែយកចំណីផ្លូវ ចិញ្ចើមថ្នល់ ធ្វើជាកន្លែងចតរថយន្ត និងលក់គ្មានសណ្តាប់ធ្នាប់ បង្កផលប៉ះពាល់ផ្លូវសាធារណៈ និង បង្កគ្រោះថ្នាក់ជាញឹកញ៉ាប់  ដោយពុំព្រមអនុវត្តន៍​តាមការណែនាំរបស់មន្ត្រីជំនាញនោះទេ  ទើបថ្ងៃនេះ កម្លាំងចម្រុះរបស់ខេត្ត ដឹកនាំដោយរូបលោកផ្ទាល់ អភិបាលរងក្រុងព្រះសីហនុ បានចុះស្ទួចរថយន្តជាប្រចាំថ្ងៃ បើម្ចាស់រថយន្តណានៅតែបំពានច្បាប់ ពុំស្តាប់តាមការណែនាំរបស់រដ្ឋបាលក្រុង។

លោកបន្តថា ការចុះអនុវត្តន៍​ច្បាប់នេះ ក្រុមការងារដែលដឹកនាំដោយរូបលោកផ្ទាល់ បានចុះល្បាតគ្រប់ពេលវេលា មិនបណ្តោយ រថយន្តធុនធំទាំងនោះ ធ្វើអ្វីប្រាស់ចាកអំពីច្បាប់តទៅទៀតបាននោះទេ បើទោះបីជាមានការតវ៉ា និងអន្តរាគមន៍​យ៉ាងណាក៏ដោយ។ ហេតុដូចនេះ រូបលោកសូមអំពាវនាវយ៉ាងទទួចដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់មេត្តាគោរពច្បាប់ទាំងអស់គ្នា សូមមេត្តាលប់បំបាត់វប្បធម៌អន្តរាគមន៍​អាងអ្នកនេះ អាងអ្នកនោះ ព្រោះអ្វីៗក្នុងសង្គមរីកចម្រើន​ទៅបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា សូមចូលរួមទាំងអស់គ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ។

គួរបញ្ជាក់ផងដែរថា ក្នុងរយះពេលតែ១ថ្ងៃកន្លះនេះ ក្រុមការងាររដ្ឋបាលក្រុងបានស្ទួចរថយន្តបានចំនួន៧គ្រឿងហើយ ដើម្បីយកមករក្សាទុកនៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post