header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់បើករថយន្តលឿនពេកជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែក​របាំងថ្មបាក់អស់មួយកង់។

គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖១០នាទីទៀបភ្លឺថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវិទ្យាល័យ ជា ស៊ីមសាមគ្គី លើផ្លូវ២៧១ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G-3014 ធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចក្បាលនាគអស់មួយកង់ ចំណែករថយន្តរួញមួយកំណាត់មុខ និងផ្ទុះពោង ទៅមុខលែងរួច។

សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានរៀបរាប់ប្រាប់ថា  អ្នកបើកបររថយន្តមិនមានរបួសនោះទេ  មូលហេតុដែលបើកលឿនដូច្នេះ បើតាមការ​សួរនាំអ្នកបើកបរប្រញាប់ទៅមើល សាច់ញាតិ កំពុងឈឺពោះសម្រាលកូននៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ បានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅខាងជំនាញចរាចរណ៍មកវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post