header ads

Sponsor

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ បានធ្លាក់ពីលើកញ្ចក់សំយ៉ាប យ៉មុខនៃមន្ទីរពេទ្យជោរៃ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់សង្គ្រោះបន្ទាន់ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ មានឈ្មោះ លី ដានី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាកើនៅផ្ទះក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះបើតាមសម្តីរបស់កម្មករដូចគ្នាបានឲ្យដឹងថា មុនពេលកើតហេតុ មេការបានបែងចែកការងារឲ្យកម្មករ៤នាក់ ធ្វើការងាររៀងៗ ខ្លួន តែពុំទាន់បានធ្វើទេ ហើយក៏នាំគ្នាឡើងតាមអន្ទារទៅលើដំបូលយ៉កញ្ចក់ រួចមេការក៏ឡើងដែរ ពេលនោះជនរងគ្រោះបានយកដែកដាក់លើធ្នឹមកញ្ចក់ និងយកសោម៉ាឡេត មកមួលដោះខ្ចៅតែដោះមិនរួច ក៏យកម៉ាឡេតដំខ្ចៅ ស្រាប់តែបែកកញ្ចក់ធ្លាក់ ធ្លាក់ជនរងគ្រោះចុះមកក្រោម របួសធ្ងន់ធ្ងរ ត្រូវបានគេនាំគ្នាលើកយកមកសង្គ្រោះនៅមន្ទីរពេទ្យជោរៃ តែអកុសល្យជនរងគ្រោះបានស្លាប់ក្នុងបន្ទប់សង្គ្រោះបន្ទាន់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post