Sponsor

ភ្នំពេញៈ បុរសម្នាក់ មានជំងឺលើសឈាមងងឹតមុខ បើករថយន្តកាមរីឆ្លាមមួយគ្រឿង រេចង្កូតទៅបុកដើមក្ងោកមួយដើមទៅមុខលែងរួច ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖១៥នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវមវិថីសហព័ន្ធរុស្សីត្រង់ចំណុវិហាចិតតាកាប៉ោងភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2D-2403 អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ក្រោយកើតហេតុ រត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តខាងលើបើកបរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដោយសារអ្នកបើកបរមានជំងឺ​លើសឈាមងងឹតមុខ បានរេចង្កូតមកខាងស្តាំដៃឡើងចិញ្ចើមផ្លូវជ្រុលទៅបុកដើមក្ងោកមួយដើម បណ្តាលអោយរងការខូចខាតរថយន្ត​មួយកំណាត់មុខទៅមុខលែងរួច។ ក្រោយកើតហេតុអ្នកបើកបររថយន្តបើកទ្វារចុះរត់គេចខ្លួនបាត់បន្សសល់ទុករថយន្តនៅកន្លែងកើតហេតុ។

បន្ទប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានហៅរថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅអភិរដ្ខានខណ្ឌសែនសុខរង់ចាំម្ចាស់មកយក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor