
ភ្នំពេញ ៖ ករណីដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ដែលដឹកនាំដោយលោក វិល្លាម បានចុះសិក្សានៅក្រុងព្រះសីហនុ តបតាមពាក្យបណ្ដឹងរបស់ អង្គការ AOG ដែលបានអះអាងថាក្រសួងសង្គមកិច្ចប្រេីល្បិចទុច្ចរិត ដេីម្បីបញ្ឆោតឲ្យគាត់ជាជនជាតិបរទេសចុះហត្ថលេខាលេីឯកសាអក្សរខ្មែរទាំងគាត់មិនចេះអានភាសាខ្មែរ ដេីម្បីផ្ដល់ដីសាលា Hope នៅក្រុងព្រះសីហនុឲ្យក្រសួង ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល លោកវិល្លាម បានឲ្យដឹងថាករណីនេះសម្ដេចតេជោបញ្ជាឲ្យពិនិត្យឡេីងវិញ។
បើតាមលោកវិល្លាមបានឲ្យដឹង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រតិភូគណបក្សខ្មែរក្រោក បានលេីកឡេីងទិដ្ឋភាពសំខាន់ចំនួន៥យ៉ាងផ្សេងទៀត ក្រៅពីករណីខាងលើនេះ។
១ ករណីរដ្ឋបាលខេត្តកំពង់ឆ្នាំង ខណៈរដ្ឋាភិបាលបានប្រទានកម្មដីអោយទៅពលរដ្ឋ ៥២៥ គ្រួសា តាមអនុក្រឹត្យលេខ១៨៣អនក្រ .បក តែរដ្ឋបាលខេត្តបែរជាយកដីមួយចំនួននៃដីគម្រោងផ្សារ សួនច្បារសាធារណៈរបស់រដ្ឋទៅអោយក្រុមហ៊ុនឯកជនទៅវិញ ជាពិសេសយេីងខ្ញុំសង្កត់ធ្ងន់លេីករណី អភិបាលខេត្តកំពង់ឆ្នាំងដែលពាក់ព័ន្ធនឹងបញ្ហាដីរដ្ឋជាច្រេីនក្នុងខេត្តនោះ ។
២ ករណីមិនអនុវត្តន៍ច្បាប់របស់រដ្ឋបាលខេត្តកណ្ដាល តាមអនុក្រឹត្យ ៩៣ ដែលឈូសឆាយដំណាំពលរដ្ឋដោយមិនទាន់អនុវត្តន៍តាមច្បាប់អស្សាមិករណ៍ជាធរមាន ។
៣ ករណីអាជ្ញាធរអប្សរា និងរដ្ឋបាលខេត្តសៀមរាប ដែលមិនខ្វល់និងអសកម្មលេីការអនុវត្តន៍ខ្លឹមសារអនុក្រឹត្យលេខ ៥១ អនក្រ,បក និងអនុក្រឹត្យលេខ ១៥៨ អនក្រ,បក ក្នុងការប្រទានកម្មដីរបស់បូរីសណ្ឋាគាអង្គរជូនពលរដ្ឋដែលដាំដុះជាក់ស្ដែង ។
៤ ស្នេីសូមឲ្យពន្លឿនការដោះស្រាយតាមខ្លឹមសារ សជណ ករណីទំណាស់ដីធ្លីឈានដល់ការរំលោភសិទ្ធមនុស្សដាក់ខ្នោះដាក់ច្រវ៉ាក់នៅខេត្តបាត់ដំបង , ករណី សជណ ទំនាស់ដីធ្លីនៅភ្នំពេញថ្មី , និង សជណ ទំនាស់ដីធ្លីរបស់លោក លីសាយឃាង ។
៥ (ពិសេស) មូលដ្ឋាននៃបញ្ហាខាងលេី សមាជិកឧត្តមក្រុមប្រឹក្សាបានរកឃេីញថាមកពីការមិនធ្វេីការតាមច្បាប់ មិនអនុវត្តន៍តាមច្បាប់ជាធរមាន របស់មន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ លេី សេចក្ដីណែនាំរបស់រដ្ឋាភិបាល សជណ អនុក្រឹត្យ ព្រះរាជក្រឹត្យ ដែលអំពេីនេះប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេស ប៉ះពាល់ដល់កិច្ចការកំណែរទំរង់រដ្ឋដែលជាមូលដ្ឋានធានានូវសុខដុមនីយកម្មរបស់ជាតិ រួមទាំងប្រជាជាតិ។
លោកបានបន្ថែមឲ្យដឹងទៀតថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បាន ជម្រាបសម្ដេចតេជោ ពីំមូលដ្ឋានបញ្ហារួមទាំងវិធាននៃការដោះស្រាយបញ្ហា ដែលយេីងខ្ញុំនឹងធ្វេីសេចក្ដីព្រាងច្បាប់ដេីម្បី អោយដាក់ទោសទ័ណ្ឌចំពោះមន្ត្រីថ្នាក់ជាតិថ្នាក់ក្រោមជាតិណា ដែលមិនធ្វេីការតាមច្បាប់ជាធរមាន រួមមានការណែនាំរបស់រដ្ឋាភិបាលមាន សជណ អនុក្រឹត្យ ព្រះរាជក្រឹត្យជាដេីម ។
សមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោកវាយតម្លៃខ្ពស់ចំពោះ កំណេីនសេដ្ឋកិច្ចរបស់កម្ពុជា , ស្ថេរភាពនយោបាយ , និងសន្តិភាពរបស់ជាតិ ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រតិភូខ្មែរក្រោក បានខិតខំអស់លទ្ធភាពក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដោយឈរលេីគោលការណ៍សុច្ចរិត ស្មោះត្រង់ , ជាពិសេស យេីងខ្ញុំជំទាស់ជានិច្ចចំពោះអាកប្បកិរិយាខិលខូចរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ។
