
ព្រះសីហនុៈ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានចុះស្ទួចទូកុងតឺន័រចំនួនមួយ ហើយដកហូតសម្ភារៈមួយចំនួន ដែលដាក់លើចិញ្ចើមផ្លូវសាធារណៈ បណ្ដាលឲ្យខូចសណ្ដាប់ធ្នាប់ ស្ថិតនៅក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ នៅផ្លូវលេខ ១០៧កែងនិងលេខ ១០៧២នៅក្រោយការាសសាំងកាលតិច ក្នុងក្រុងព្រះសីហនុ។
កន្លងមកអាជ្ញាធរធ្លាប់ហាមឃាត់ទីតាំងនេះជាច្រើនដងមកហើយ ប៉ុន្តែជនជាតិចិន ហាក់បីដូចជាមិនខ្លាចញញើតអាជ្ញាធរ ទើបពេលនេះ អាជ្ញាធរប្រើវិធានការក្ដៅ ចុះស្ទួចទូកុងតឺន័រនោះតែម្ដង៕




