header ads

Sponsor

បន្ទាយមានជ័យៈ តាមពិតចឹងសោះ ការដាក់ក្រុមត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ព្រហ្ម វិរៈ ហៅញ៉ក់ ដែលពោរពេញដោយរឿងអាស្រូវ កាលពីលោកនៅជាប្រធានស្ថានីយជញ្ជើងកូនដំរី ហើយត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះត្រួតពិនិត្យច្រើនដង ត្រូវបានអ្នកបើកបរយានយន្តកែច្នៃខុសបច្ចេកទេស ដែលឆ្លងកាត់ចំណុចត្រួតពិនិត្យនេះ លើកឡើងថា អោយតែបង់លុយអោយ មិនបាច់ត្រួតពិនិត្យនោះទេ...ទៅណាក៏ទៅៗ។

លោក ព្រហ្ម វិរៈ ហៅញ៉ក់ ត្រូវបានដកចេញពីប្រធានស្ថានីយថ្លឹងរថយន្តកូនដំរី ដោយដាកជំនួសមកវិញ លោក ប៉ាល់ សុមេដា បន្ទាប់ពីរកឃើញថា បានឃុបឃិតជាមួយអ្នកឯកទេសកែច្នៃជញ្ជើង ដើម្បីប្រមូលផលប្រយោជន៍ចែកតាមជំនាញតួនាទី។ ការរកឃើញនេះ ត្រូវបានលោក ស៊ុន ចានថុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងជញ្ជូន សម្រេចដកចេញពីប្រធានស្ថានីយជញ្ជើញកូនដំរី បន្ទាប់ពីដាក់ពាក្យបណ្តឹងទៅអយ្យការ។

ការលើកដូច្នេះពីអ្នកបើកបរនៃយានយន្តកែច្នៃគ្រប់ប្រភេទ គឺផ្ទុយស្រឡះពីអនុសាសន៍ និងបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅ។

កាលពីមុនជួបកាត់ តែពេលនេះ ជួបត គឺតថ្លៃ អភិបាលខេត្តបន្ទាយមានជ័យ លោក​ អ៊ុ រាត្រី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក គឹម សុវណ្ណ ជួយពិនិត្យផង ជៀសវាងកន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង។ មួយវិញទៀតកុំអោយមានមតិរិះគន់ថា រដ្ឋបាលខេត្តដាក់កុងត្រូលជជុះក្រោមលេស ក្រុមត្រួតពិនិត្យលក្ខណៈបច្ចេកយានយន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post