header ads

Sponsor

កែបៈ ទូកដឹកភ្ញៀវទេសចរចំនួន១៦គ្រឿងរបស់សហគមន៍មួយ ត្រូវបានផ្អាកដឹកភ្ញៀវជាតិ និងអន្តរជាតិទៅកាន់កោះទន្សាយ និងកោះផ្សេងៗទៀត ខណៈពេលមានភ្លៀង និងរលក ខ្យល់ បក់បោកយ៉ាងខ្លាំង នៅលើដែនសមុទ្រ ខេត្តកែប។

អ្នកបើកទូកដឹកភ្ញៀវទៅកាន់កោះទន្សាយឈ្មោះ កែវ ឆេន ភេទប្រុស អាយុ៦៥ឆ្នាំ បាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី៧ សីហាថា ទូកដឹកភ្ញៀវរបស់សហគមន៍ចំនួន១៦គ្រឿង ត្រូវបានផ្អាកដឹកភ្ញៀវជាតិ និងអន្តរជាតិទៅកាន់កោះទន្សាយ តាំងពីថ្ងៃទី២ សីហាមកម្លេះ។

អ្នកបើកទូកដែលមានវ័យជំណាស់ជាងគេរូបនេះ និយាយថា ការផ្អាកដឹកភ្ញៀវទៅកាន់កោះទន្សាយ ត្រូវបានកងនគរបាលប្រចាំការកោះទន្សាយបានរារាំងទូកទាំង១៦គ្រឿងមិនអោយចេញដំណើរបាន ស្របពេលមានព្យុះ និងភ្លៀងមានរលកផងនោះ កំពុងបក់បោកយ៉ាងខ្លាំង។

អ្នកបើកទូកនិយាយទៀតថា ទោះបីជាភ្ញៀវអង្វរអោយពួកគាត់ដឹកទៅកាន់កោះនោះយ៉ាងណាក៏ដោយ ក៏ហែកសំបុត្រ មិនព្រមហែកសំបុត្រអោយទូកទៅដែរ។ ហើយបើទៅមែនខ្លាចកើតមានគ្រោះថ្នាក់ដោយយថាហេតុ។

អ្នកបើកទូកមានវ័យ៦៥ឆ្នាំ និយាយថា ចាប់ផ្អាកដឹកភ្ញៀវទៅកាន់កោះទន្សាយតាំងពីថ្ងៃទី២សីហា រហូតមកដល់ព្រឹកថ្ងៃទី៧ សីហា ២០១៩ នេះ ក៏​នៅតែគេមិនទាន់អនុញ្ញតអោយក្រុមទូកសហគមន៍ដឹកភ្ញៀវទៅកាន់កោះទន្សាយ ដែលមានចម្ងាយពីដែនគោកទៅកាន់កោះមានចម្ងាយ៦គីឡូកន្លះ។

សូមបញ្ជាក់ថា ទូកក្នុងសហគមន៍សម្រាប់ដឹកភ្ញៀវទៅកាន់កោះទន្សាយនោះ៨នាក់ ដឹកទៅមកថ្លៃឈ្នួលចំនួន២៥ដុល្លារ ចំណែកឯដឹកជនបទេស៧នាក់២៥ដុល្លារ តែបើហែកសំបុត្រ៣នាក់ ក៏ចេញបាន។

ជុំវិញរឿងនេះ អ្នកយកព័ត៌មានបានទំនាកទំនងតាមទូរស័ព្ទចង់សួររឿងផ្សេងទៀត គ្រាន់តែប្រាប់ថា អ្នកយកព័ត៌មាន ត្រូវបានអ្នកហែកសំបុត្របិតផ្ដាច់ការទាក់ទងតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post