header ads

Sponsor

ភ្នំពេញៈ ជនជាតិចិន២នាក់ ទើបតែចុះពីលើយន្តហោះ ជិះម៉ូតូកង់បីផុតពីរបងព្រលានបានបន្តិច ស្រាប់តែត្រូវបងចោរជិះម៉ូតូមកឆក់កាបូបស្ពាយចំហៀងបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី​ ត្រង់ចំណុចមុខស្តុបព្រលានថ្មី ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាជនជាតិចិន សម្ភារៈបាត់បង់មានលុយតែមិនដឹងប៉ុន្មាននោះទេ លិខិតឆ្លងដែន និងឯកសារផ្សេងៗ។

ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិចិន២នាក់ ជិះម៉ូតូកង់បី ទើបចេញផុតពីរបងព្រលានយន្តហោះ​ ឡើងលើផ្លូវសហព័ន្ធរុស្ស៊ី​ ឆ្ពោះទៅកើត ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមកអែបខាងស្តាំម៉ូតូកង់បី ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពីជនជាតិចិនម្នាក់ បានសម្រេច ជិះគេចខ្លួនទៅបាត់។

តាមកាយវិការបស់ជនរងគ្រោះ ព្រោះមិនអាចទំនាក់ទំនងភាសាកើត ជនរងគ្រោះបង្ហាញថាខ្លួនទើបតែចុះពីលើយន្តហោះ ជិះម៉ូតូកង់បីទៅរកផ្ទះសំណាក់ គ្រាន់តែម៉ូតូកង់បី បត់ឡើងផ្លូវសហព័ន្ធរុស្សី ស្រាប់តែជនសង្ស័យ ឆក់យកកាបូបស្ពាយចំហៀងទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើការសាកសួរ ពិនិត្យដល់ចំណុចកើតហេតុ រួចនាំជនរងគ្រោះទៅស្នាក់ការប៉ុស្តិ៍កាកាប២ រង់ចាំរកអ្នកបកប្រែ មកជួយទំនាក់ទំនង ដើម្បីដាក់ពាក្យបណ្តឹង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post