header ads

Sponsor

រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ករណីឧកញ៉ាដែលសមត្ថកិច្ចបានឃុំខ្លួន គឺមិនទាន់ទទួលបានរូបភាពវាយខ្នោះនៅឡើយទេ ។

ដោយកាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តមវិល្លាមប្រធានគណបក្សខ្មែរក្រោក ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ជឿទេថាខ្នោះវាបែងចែកវណ្ណៈ ឬអាចនិយាយថាប្រហែលគេផលិតមកសម្រាប់តែដាក់ដៃអ្នកក្រខ្សត់ខ្សោយពេលធ្វេីខុស ។

 នេះជាទិដ្ឋភាពរបស់ មេឧក្រិដ្ឋកម្មព្រៃឈេី ដែលត្រូវអាជ្ញាធរឃាត់ខ្លួន ! យេីងសង្ឃឹមថាពេលសមត្ថកិច្ចបណ្ដេីរជននេះទៅឃុំខ្លួនគឺនិងមានពាក់ខ្នោះដែរទៅចុះ ! កុំអោយគេថាខ្នោះស្រុកយេីងរេីសអេីងវណ្ណៈ"។ 

សូមជម្រាបជូនថា​កាលពីយប់​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ ឧកញ៉ា​ គង់​ ក្រឹង​ និង​ កូនប្រសារ​ឈ្មោះ​ ម៉ាត់ ណាស៊ាត​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​ ឃាត់ខ្លួន​ហេីយ​ ពាក់ព័ន្ធបទល្មើសព្រៃឈើ បន្ទាប់​ពី​អ្នក​ទាំង​២នាក់​ បាន​ចូល​បំភ្លឺ​ពេញ​មួយ​ថ្ងៃតែម្តង​ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post