Sponsor

ភ្នំពេញៈ នារីម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីនារីម្នាក់ បានជិះម៉ូតូមករករឿងដល់ផ្ទះ ហើយក៏បានឈ្លោះប្រកែកគ្នា រហូតកើតជាហិង្សាវាយតបគ្នា ដោយប្រើសោច្រវាក់វាយ និងទូរស័ព្ទដៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចកន្លែងហាត់ប្រាណ ផ្ទះលេខ៧៧២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

នារីដៃដល់ឈ្មោះ រី ឈុនលីស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទី លំនៅផ្ទះក្នុងបុរីផុនស៊ុយ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (របួស រលាត់លើត្របកភ្នែកខាងស្តាំ)។ ចំណែកនារីរងគ្រោះ យ៉ុន គឹមហ័ង អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន  សព្វថ្ងៃស្នាក់នៅផ្ទះលេខ៧៧២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (របួស រលាត់ និងពកថ្ងាស់ចំនួន៣កន្លែង និងរលាត់ដើមទ្រូងមួយកន្លែង)។

សម្ភារដកហូតមាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុង ដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FI-7390 និងទូរស័ព្ទដៃម៉ាក Oppo មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor