header ads

Sponsor

កណ្តាលៈ បុគ្គលិកហាងលក់មីហិរ Seoul ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេ​ខឹងថៅកែហាងបញ្ឈប់ពីការងារ  វាយបំផ្លាញតុ ជញ្ជាំងហាង គំរាមយកដបសាំងទៅបម្រុងដុត  និងរករឿងបុគ្គលិកផ្អើលពេញហាង។

ករណីធ្វើឲ្យខូចខាតដោយចេតនា កើតហេតុថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨:៣០នាទីយប់​ នៅចំណុច ហាងមីហិរSeoul ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ម្ចាស់ឈ្មោះ ឡាង សុធាវី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរម្ចាស់ហាងមីហិរ  Seoul  មានទីលំនៅសព្វថ្ងៃ នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ ជនបង្ក​ឈ្មោះ ឃាង គីមពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងជាអតីតបុគ្គលិកហាងលក់មីហិរSeoul ខាងលើ មានទីលំនៅសព្វថ្ងៃនៅភូមិ-ឃុំកើតហេតុ។

វត្ថុតាងចាប់យក៖ប្រេងសាំង ចំនួន ០១ដប ទឹកបរិសុទ្ធ ចំណុះ ០,៥លីត្រ។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា  កន្លងមកជនសង្ស័យ គឺជាបុគ្គលិកធ្វើការ ក្នុងហាងលក់មីហិរSeoul ស្ថិតក្នុងភូមិកើតហេតុខាងលើ ក្រោយមកត្រូវបានម្ចាស់ហាង បានបញ្ឈប់ជនសង្ស័យពីការងារ។ លុះនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨:៣០នាទីយប់​ ស្រាប់តែជនសង្ស័យបានទៅក្នុងហាងខាងលើ ដោយបានវាយបំផ្លាញតុ និងជញ្ជាំងហាង ព្រមទាំងគំរាម និងយកដបសាំងទៅបម្រុងដុតហាងទៀតផង ដោយសារតែខឹងនឹងថៅកែបញ្ឈប់ពីការងារ ហើយពុំព្រមទទួលឲ្យចូលធ្វើការវិញ តែពុំបានដុតហាងទេ ក៏បោះដបសាំងចោលក្បែរនោះទៅ រួចត្រូវបានម្ចាស់ហាងធ្វើដំណើរពីភ្នំពេញមកទាំងយប់ រួចរកឃើញដបសាំងនោះ រួចប្រគល់ជូនសមត្ថកិច្ចនគរបាលតែម្ដង។

រហូតដល់ពេលកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ ដដែលខាងលើនេះ មិនខ្លាចរអារ ដើរចូលទៅក្នុងហាងរករឿង រកវាយបុគ្គលិក និងវាយបំផ្លាញតុ កៅអី ក្នុងហាង ខូចខាតមួយចំនួនថែមទៀត តែលើកនេះត្រូវបានបុគ្គលិកក្នុងហាងចាប់ឃាត់ខ្លួនជាប់ រួចប្រគល់ជូននគរបាលតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post