Sponsor

ព្រះសីហនុៈ គិតត្រឹមង១០យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ មានរយៈពេល៣ថ្ងៃហើយ ដែលជនជាតិចិន បានធ្វើការបិទផ្លូវ នៅត្រង់ចំណុចសំបុកមាន់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើឲ្យប្រជាពលរដ្ឋមានការមិនពេញចិត្តជាខ្លាំង ចំពោះទង្វើរបស់ជនជាតិចិន ធ្វើឲ្យពួកគាត់មិនអាចចេញចូលបាន។

ប្រជាពលរដ្ឋបាននិយាយតគ្នាថា អាជ្ញាធរហាក់បីដូចជាមើលមិនឃើញពីទុក្ខលំបាកប្រជាពលរដ្ឋសោះ ហើយហាក់បីដូចជាមើលមិនឃើញនូវទង្វើជនជាតិចិន ដែលមិនមានការយោគយល់ដល់ពួកគាត់ចេញចូលនៅត្រង់ផ្លូវនេះ។

ដោយនូវទង្វើជនជាតិចិនធ្វើបែបនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅចំណុចខាងលើ សូមសំណូមពរដល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុជួយអន្តរាមគន៍ និងសម្រួលឲ្យពួកគាត់ងាយស្រួលចេញចូលប្រកមុខរបររកស៊ីផង ព្រោះពួកគាត់ពិបាកខ្លាំងណាស់ ហើយជនជាតិចិនហាក់​ដូចជាឌឺដល់ប្រជាពលរដ្ឋ មិនមានការយោកយល់សោះ មិនតែប៉ុណ្ណោះថែមទាំងជេរប្រមាថដល់ប្រជាពលរដ្ឋថែមទៀតផង។

គួរបញ្ជាក់ថា ជនជាតិចិនបិទផ្លូវចំណុចខាងលើនេះ មូលហេតុដោយសារចំណុចនេះមានការសាងសងអគារ ហើយបាន​ដាក់រថយន្តបាញ់បេតុងបិទផ្លូវតែម្ដង ដោយពុំបានបែងចែកផ្លូវ  ដើម្បីឲ្យពលរដ្ឋធ្វើដំណើរឡើយ ហើយបិទនេះមាន​រយៈពេលបីថ្ងៃមកហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor