Sponsor

ព្រះសីហនុ៖ នៅព្រឹកវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះបុរសជាងសំណង់ដែលជាជនជាតិចិនម្នាក់ ត្រូវបានគេឃាត់ខ្លួនវាយខ្នោះភា្លមៗ យកនាំមកប៉ុស្តិ៍នគរបាលសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមបទចោទប្រកាន់ សង្ស័យថាបុរសជនជាតិចិនរូបនេះ ចាប់អោបបំពានលើរាងកាយស្ត្រីជាកម្មករជនជាតិខ្មែរម្នាក់ នៅការដ្ឋានសំណង់មួយកន្លែង ក្នុងសង្កាត់លេខ១ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល។ 

បើយោងតាមប្រភពពីកម្មករខ្មែរដូចគ្នាបានឲ្យដឹងថា បុរសសង្ស័យជនជាតិចិនរូបនេះបានប្រកែកថា ខ្លួនមិនបានប្រព្រឹត្តអំពើនោះទេ ប៉ុន្តែភាគីស្ត្រីរងគ្រោះអះអាងថា បុរសជនជាតិចិនរូបនេះ ចូលទៅចាប់អោបខ្លួនពីក្រោយនិងលូកលាន់បំពានលើរាងកាយ ពេលជនរងគ្រោះកំពុងឱនរើសសារុងនៅក្នុងបន្ទប់ស្នាក់នៅ ។ 

 ករណីនេះសមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor