Sponsor

ភ្នំពេញៈ ជនជាតិចិនប្រុសស្រីមួយក្រុម បើករថយន្ត HYUNDAI-H1  មួយគ្រឿង ស៊ីញ៉ូភ្លាមបត់ភ្លេត ត្រូវបុរសម្នាក់ បើកម៉ូតូ Nex មួយគ្រឿង ក្នុងល្បឿនលឿន មកពីក្រោយ ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំកង់ក្រោយរថយន្តផ្នែកខាងឆ្វេង  ខ្ទាតប៉ើងទៅលើផ្លូវម្ខាងទៀត បោកនឹងថ្នល់របួសរលាត់ដៃរលាត់ជើង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០:៤២នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខក្លោងទ្វារសាលាបាក់ទូក លើផ្លូវ លេខ១៦៩ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា  រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ  (HYUNDAI-H1) ពណ៌​ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-2316 បើកបរដោយជនជាតិចិនប្រុសស្រីមួយក្រុម បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ក្នុងល្បឿនលឿន  ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកន្លែងកើតហេតុខាងលើ រថយន្តបានស៊ីញ៉ូ ឆ្វេងភ្លាម បត់ត្រឡប់ក្រោយភ្លាម ស្រាប់តែមានបុរសម្នាក់កំពុងបើកម៉ូតូ Suzuki Nex មួយគ្រឿង ពណ៌ក្រហម លាយខ្មៅ  ពាក់ស្លាកលេខភ្នំពេញ 1CA-4626 មកពីក្រោយ ក្នុងល្បឿនលឿន វ៉ាក់អឺ ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំកង់ក្រោយរថយន្តផ្នែកខាងឆ្វេង ខ្ទាតបើងទៅលើផ្លូវម្ខាងទៀតបោកនឹងថ្នល់ បណ្ដាលឲ្យរបួសរលាត់ដៃរលាត់ជើង និងរថយន្តខូចខាតបន្តិចបន្តួច  បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍ផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់  ដោយអោយភាគីទាំងសងខាងចរចាគ្នា ដោយសន្តិវិធីសិន ព្រោះមិនមានរងរបួសអ្វីធ្ងន់ធ្ងរដល់អាយុជីវិតឡើយ ទើបជនជាតិចិនប្រុសស្រីទាំងនោះ  មិនដឹងនិយាយថាម៉េច  គ្រាន់តែហុចលុយ៥០ដុល្លារ អោយសមត្ថកិច្ចយកទៅអោយម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿង នៅចំពោះមុខសមត្ថកិច្ច ម្ចាស់ម៉ូតូក៏ព្រមទទួលយក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor