
មណ្ឌលគិរី៖ ស្នងការងនៃនគរបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា មានករណីឃាតកម្មមួយដោយស្ត្រីម្នាក់ជាឃាត.កបានបាញ់សម្លាប់ប្តី ពីរនាក់ ចំណុចព្រៃខៀវភូមិសាស្ត្រស្រុកកោះញែកខេត្តមណ្ឌលគិរីកាលពីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩ ដោយសាររឿងទំនាស់ដីធ្លី។
លោក សូ សុវណ្ណ ស្នងការរងបានឲ្យដឹងថាជនរងគ្រោះជាប្តីឈ្មោះរ៉ា ហៅម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបកសិករស្នាក់នៅបណ្ដោះអាសន្នភូមិឃុំកើតហេតុត្រូវជនសង្ស័យបាញ់ចំនួន១គ្រាប់ត្រូវចំក្រោមដោះខាងឆ្វេងធ្លាយចេញមកក្រោមក្លៀកខាងស្ដាំបណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែង ។
ឈ្មោះអានអុលភេទស្រីអាយុ៣៤ឆ្នាំមុខរបរកសិករត្រូវជាប្រពន្ធត្រូវជនសង្ស័យបាញ់ចំនួន២គ្រាប់គ្រាប់ទី១/ត្រូវចំចូលពីលើចង្កេះឆ្វេងផ្នែកខាងក្រោយចេញមកក្រោមដោះក្បែចុងដង្ហើមផ្នែកខាងឆ្វេង។គ្រាប់ទី២/ត្រូវចំគល់ដោះខាងឆ្វេងផ្នែកខាងក្រោមចេញមកខាងលើចុងដោះខាងឆ្វេងបណ្ដាលឱ្យស្លាប់នៅតាមផ្លូវពេលដឹកយកមកមន្ទីរពេទ្យ ។
លោកបានបន្តថាជនសង្ស័យ ឈ្មោះ យាយ អាន ភេទស្រី មុខរបរកសិករស្នាក់នៅកន្លែងកើតហេតុ(កំពង់គេចខ្លួន)។
មូលហេតុ:បណ្តាលមកពីទំនាស់រឿងដីធ្លី។បច្ចុប្បន្នកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងនគរស្រុកកោះញែកកម្លាំងអាវុធហត្ថស្រុកកំពង់ចុះស្រាវជ្រាវចាប់មុខសញ្ញាដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធី៕



