
ព្រៃវែង ៖ ជនសង្ស័យម្នាក់ដែលជាឪពុកចុង ត្រូវបានសមត្ថកិច្ចវាយខ្នោះ ក្រោយបានធ្វើសកម្មភាពចាប់កូនដើម ដែលមានអាយុ១៣ឆ្នាំ រំលោភបានសម្រេចរួចគំរាមសម្លាប់បំបិទមាត់ តែចុងក្រោយការពិតត្រូវបានលាតត្រដាង ដោយសារម្តាយសង្ស័យឃើញកូនស្លេកស្លាំងពេក ក៏ជជីកសួរចុះឡើង បែកធ្លាយចេញមកតែម្តងកាលពីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងភូមិ ឃុំ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជាឪពុកចុងមានឈ្មោះ អឹម សុផាន់ណារិទ្ធ អាយុ៤៩ឆ្នាំ ។ ចំណែកកូនដើមដែលជាជនរងគ្រោះមានអាយុ១៣ឆ្នាំ ត្រូវឪពុកចុងចាប់រំលោភរហូតបានសម្រេច និងគំរាមសម្លាប់បំបិទមាត់ចោល តែត្រូវបានម្តាយដឹងរឿង ក៏តេទូរសព្ទប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនប្តីល្មោភ.. ខាងលើនេះ យកទៅសាកសួរតែម្តង។ ទើបជនសង្ស័យខាងលើ សារភាពថា ពិតជាបានរំលោភកូនចុងពិតមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការនិងផ្តន្ទាទោសតាមច្បាប់បន្តទៀត៕
