
កំពង់ឆ្នាំងៈ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ផ្ទះបាន រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ដែរ តែអណ្ដាតភ្លើងបានលេបត្របាក់ផ្ទះអស់បាត់ទៅហើយ។
អគ្គិភ័យនេះ បានឆាបឆេះឡើងនៅវេលាម៉ោង៩៖៥០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថិតនៅក្រោយពន្ធដារ នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សេចក្ដីរាយការណ៍ បឋម បានអោយដឹងថា រហូតមកទល់ម៉ោង១០:៣៥នាទីព្រឹក ថ្ងៃដដែលនេះ ភ្លើងបានរលត់ហើយ ក្រោយមានការអន្តរាគមន៍ពន្លត់ពីកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ។ ចំពោះការខូចខាត និងមូលហេតុ សមត្ថកិច្ចមិនទាន់ទទួលបាននៅឡើយ៕



