header ads

Sponsor

ភ្នំពេញ​  ​កាលពី​វេលា​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ​ខែកញ្ញា ​ឆ្នាំ​២០១៩​ ​រថយន្ត​តូ​យូ​តា​ព្រូស​មួយគ្រឿង​បើកបរ​ល​ក្ខណៈ​គ្រួសារ​ប្រុស​ស្រីក្មេង​ចាស់​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បាក់​អស់​២​កង់​រថយន្ត​និង​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ​និងរ​របួសធ្ងន់​ស្ត្រី​ម្នាក់​ នៅ​ចំណុច​មុខក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បៈ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេរ​បាសាក់ ខណ្ឌចំការមន​។​

​តាម​ប្រភព័ត៌មាន​ពី​កន្លែង​កើ​ហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ ​គេ​ឃើញ​រថយន្ត​តូ​យូ​តា​ព្រូស​មួយគ្រឿង ​ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-3550​ បើកបរ​ជាល​ក្ខណៈគ្រួសារ​ប្រុស​ស្រី​ក្មេ​ចាស់​៤-៥​នាក់​ ធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ទិសដៅ​ពី​ត្បូង​ទៅ​ជើ​ង។ ខ​ណៈមកដល់​ចំណុចកើតហេតុ​ខាងលើ​ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ​ជ្រុល​ទៅ​បុ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​ បណ្តាល​ស្ត្រី​ម្នាក់​រងរបួស​ដៃ​ម្ខាង​ធ្ងន់ ត្រូវ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​ភ្លាមៗ​។​ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​ច្រ​ង៉ាង​និង​ខ្ទេច​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

​ក្រោយ​កើយ​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មកដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថ​កិ​ច្ខ​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង ​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post