header ads

Sponsor

កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ច្រកទ្វារ​អាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ បាន​បណ្តេញចេញ​ជនជាតិ​ចិន​ចំនួន ១១៦​នាក់​។​

​ជន​ជាតិចិន​ទាំងនោះ ត្រូវបាន​ចាប់ខ្លួន និង​បណ្តេញ​ពី​កម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែងបន្លំ​ឆបោក តាម​ប្រព័ន្ធ​ទូរគមនាគមន៍​។ កម្ពុជា​ក៏បាន​ហាមឃាត់ មិន​ឲ្យ​ជនជាតិ​ចិន ដែល​ត្រូវបាន​បណ្តេញ​ពី​កម្ពុជា វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា ក្នុង​រយ​:​ពេល ០៣​ឆ្នាំ​។

​ជន ជាតិ​ចិន ទាំង ០៧​នាក់​នោះ រួមមាន​៖
១- ឈ្មោះ LIN XIANG HONG ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​
២- ឈ្មោះ CHEN WENBIN ភេទ​ប្រុស អាយុ ២២​ឆ្នាំ​
៣- ឈ្មោះ WU QIANG ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​
៤- LIN JIANMIN ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​
៥- ឈ្មោះ CHEN FENHUI ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​
៦- ឈ្មោះ YE YAOXIN ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​
៧- ឈ្មោះ GUAN DEJIN ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​
ជនជាតិ​ចិន​ទាំង ០៧​នាក់​នេះ ត្រូវបាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ចាប់​ប្រគល់​ឲ្យ​ប៉ូលិសអន្តោប្រវេសន៍​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែងបន្លំ​ឆបោក តាម​ប្រព័ន្ធ​ទូរគមនាគមន៍​។​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post