header ads

Sponsor

ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់រថយន្តរបស់ក្រុមហ៊ុនវីរះប៊ុនថាំ ប្រភេទ២ជាន់ ៤៥ កៅអី បើកបរចេញពីសៀមរាប ឆ្ពោះទៅភ្នំពេញ វាក់នឹងស្ពាន តៃកុងឡានជាន់ហ្វាំង អូសប្រវែង១៥ម៉ែត្រ ទើបក្រឡាប់ ២ត្រឡប់បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាលជាង១០នាក់ ខ្លះបាក់ដៃ ជើង ខ្លះបោកក្បាលនឹងកញ្ចក់ឡាន ឈាមដាបពេញដី ដេកដួល រណេករណូកស្រែកយំរកអន្តារាគមន៍ដើម្បីសង្រោះពេញផ្លូវហើយត្រូវបានបញ្ចូនទៅពេទ្យជិតៗ។

ហេតុការណ៍ដ៍តក់ស្លុតនេះបានកើតឡើងតាមបណ្តោយផ្លវជាតិលេខ៦ ចំនុចមុខបន្ទាយយោធាស្រុកសូត្រនិគម វេលាម៉ោង ជាង១០យប់ ថ្ងៃទី២៩ កញ្ញា ២០១៩ ស្ថិតក្នុងភូមិថ្នល់ចែង ឃុំសាលាកកោះ ស្រុក សូត្រនិគម ខេត្តសៀមរាប ។

សមត្ថកិច្ចកំពុងអន្តរាគមន៍ស្ទួចរថយន្ត ទោះជាយ៉ាងណាគេនៅមិនទាន់ទទួលបានព័ត៌មានលំអិតពីសមត្ថកិច្ចនៅឡើយទេ។

រឿងដាច់ដោយឡែកមួយទៀតនៅគោលដៅខាងលើនេះដែរ កាល ពីព្រឹកមិញ ម៉ោងប្រមាណ១០ព្រឹកក៍មានករណីរថយន្ត៥តោនបុករថយន្ត នីសាន់១បាំងកន្លះពីក្រោយផងដែរ តែមិនបណ្តាលឲ្យរងរបួសមនុស្សទេ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post