Sponsor

ព្រះសីហនុៈ ចៅក្រមទទួលបន្ទុកសំណុំរឿងសាលាដំបូងខេត្តព្រះសីហនុ បានចេញដីការក្សាការពារលើសំណង់អគារកាស៊ីណូមួយកន្លែង ដែលមានទីតាំង នៅភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ការចេញដីការក្សាការពារសំណង់អគារដ៏ធំមួយនេះ ជាលើកទីមួយហើយ នៅក្នុងខេត្តព្រះសីហនុ ដែលធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ខែកញ្ញាឆ្នាំ ២០១៩។ ក្នុងដីការក្សាការពាររបស់ម្ចាស់បំណុលឈ្មោះ ឈិនគួ ឈីង ដែលជាអ្នកម៉ៅការសំណង់ អគារ ស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្ដឹងទៅលើឈ្មោះ តាំង អ៊ួយ អាយុ៨១ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិចិន ជាម្ចាស់អគារឈ្មោះ (កា ជីងកាង ហូរថេល) ដែលមានកម្ពស់​ជាង ៣០ជាន់ កំពុងបើកដំណើរការកាស៊ីណូ និងសណ្ឋាគារ។

បើតាមពាក្យបណ្ដឹងលោក ឈិន គូឈីង អាយុ៥៥ឆ្នាំ​ សញ្ជាតិខ្មែរ ជនជាតិចិន ដែលជាអ្នកម៉ៅការសំណង់ដ៏ធំ បានឲ្យដឹងថា លោកបានទទួលម៉ៅការសំណង់ខាងលើ តាំងពីឆ្នាំ ២០១៨ ដោយចំណាយថវិកាថ្លៃសេវា និងសម្ភារៈសំណង់អស់ចំនួន (មួយលាន ប្រាំរយពាន់ ដុល្លារ) ១៥០០០០០$ សហរដ្ឋអាមេរិក ប៉ុន្តែក្រោយការសាងសង់ ត្រូវបានបញ្ចប់ ម្ចាស់សំណង់អគារ មិនព្រមទូទាត់ សងប្រាក់សម្រាប់សម្ភារៈម៉ៅការ ឲ្យទៅឈ្មោះ ឈិន គួឈីង ដែលជាអ្នកម៉ៅការសំណង់នោះទេ នៅពេលដែលលោកបានយកលិខិត បញ្ជីការជំពាក់ថ្លៃសម្ភារៈនេះទៅ ទូទាត់ជាមួយម្ចាស់ផ្ទះ បែរជាត្រូវម្ចាស់ផ្ទះដែលជំពាក់នេះហែកបញ្ជីចោល និងបានប្ដឹងទៅអ្នកម៉ៅការថា បានក្លែងបញ្ជីជំពាក់បំណុល។ ដោយក្នុងពាក្យបណ្ដឹងនេះ លោក ឈិន គូឈីង បានប្ដឹងតបទៅម្ចាស់ផ្ទះវិញថា គេចវេសក្នុងការសងប្រាក់ថ្លៃចំណាយទិញសម្ភារៈគ្រឿងសង្ហារឹមនិងសម្ភារៈសំណង់សម្រាប់សាងសង់អគារមួយនេះ។

បើតាមមេធាវីតំណាងឲ្យកូនក្ដី លោក ឈិន គួឈីង បានឲ្យសារព័ត៌មានឲ្យ​ដឹងថា អ្នកទាំងពីរ ពីដើមឡើយ គឺជាមិត្តភក្កិ ប៉ុន្តែដោយសារទំនាស់ ក្នុងការសាងសង់ហើយមិនទូទាត់ថ្លៃចំណាយ លើសម្ភារៈសំណង់ ដែលម្ចាស់ផ្ទះ ត្រូវចំណាយឱ្យទៅ លោក ឈិន គួឈីង ទើបកើតការប្ដឹងផ្ដល់ ទារថ្លៃសំណងតាមប្រព័ន្ធផ្លូវតុលាការ យ៉ាងដូច្នេះ។ លោកបន្តថា កន្លងមកក៏មានការធ្វើការតវ៉ាពីសំណាក់កម្មករខ្មែរ ដែលធ្វើការនៅក្នុងសំណង់ខាងលើនេះផងដែរ ក្រោយមកក៏បានទូទាត់ថ្លៃកម្មកររួចរាល់ ទើបបញ្ឈប់ការតវ៉ាទៅវិញ ប៉ុន្តែឈ្មោះ តាំង អ៊ួយ រហូតមកដល់ពេលនេះ នៅមិនទាន់សងថ្លៃសេវាការចំណាយលើសម្ភារៈគ្រឿងសង្ហារឹម និងជាងម៉ៅការដទៃទៀតនៅឡើយទេ ទើបអ្នកម៉ៅការសំណង់សម្រេចដាក់ពាក្យប្ដឹងតែម្ដង។

បើតាមសេចក្ដីសម្រេចបញ្ចប់របស់តុលាការខេត្តព្រះសីហនុ សំណង់អគារដែលមានឈ្មោះ (កា ជីងកាង ហូថេល)នេះ សម្រេចធ្វើការផ្អាកអាជីវកម្មទាំងស្រុង ដោយតម្រូវឲ្យម្ចាស់ សណ្ឋាគារកាស៊ីណូ ឈ្មោះ(កា ជីងកាង ហូថេល) នេះ សងប្រាក់ឲ្យគ្រប់ចំនួនឲ្យទៅឈ្មោះ ឈិន គូឈីង។ បើតាមប្រភពបានឲ្យដឹងថា អគារ (កា ជីងកាង ហូថេល) ខាងលើនេះចំណាយទឹកប្រាក់ក្នុងការសាងសង់ (អស់ចំនួនជាង ៣០លានដុល្លារ) ប៉ុន្តែអ្វីដែល ជារឿងហេតុ គឺចំនួនទឹកប្រាក់តែជាង ១លានដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យកើតរឿងរ៉ាវប្ដឹងផ្ដល់ ឡើងតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor