header ads

Sponsor

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីបានចុះពិនិត្យរកមុខទំនិញដែលបងប្អូនអាជីវករលក់នៅផ្សារវាយយន្តក្រុងស្វាយរៀងបានរកឃើញមុខទំនិញជាច្រើនមុខដែលខូចគុណភាពហួសកាលបរិច្ឆេតដែលបងប្អូនវេចខ្ចប់ភាគច្រើននៅក្នុងស្លាដក និងម្ហូបអាហារមួយចំនួន។

លោកបានថ្លែងបែបនេះនៅពេលមន្ត្រីសាខាកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យទំនិញអាជីវករតាំងលក់ចំណីអាហារគ្រឿងឧបភោគបរិភោគនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀងខេត្តស្វាយរៀងក្នុងគោលបំណងទប់ស្កាត់សារធាតុគីមីដែលបងប្អូនប្រជាអាជីវករតាំងលក់គ្រឿងឧបភោគបរិភោគជាពិសេសនោះគ្រឿងស្លាដក់ព្រោះរដូវនេះជារដូវបុណ្យភ្ជុំ។

លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករហើយលក់តែទំនិញល្អៗមានគុណភាពខ្ពស់និងមានកាលបរិច្ឆេទក្នុងការវេចខ្ចប់ត្រឹមត្រូវពីក្រុមហ៊ុនច្បាស់លាស់មានអាស្រ័យដ្ឋាននិងការទទួលខុសត្រូវ ដើម្បីយកមកលក់ឲ្យមានគុណភាពល្អដល់ភ្ញៀវដែលចូលមកទិញយកទៅបរិភោគមិនប៉ះពាល់ដល់សុខភាព។

លោកបានបញ្ជាក់ថា មន្ត្រីកាំងកុងត្រូលតែងតែចុះត្រួតពិនិត្យទៅលើមុខទំនិញទាំងនេះគោលបំណងស្វែងរកសារធាតុគឺមី ដែលអាជីវករតាំលក់ទុំនិញទៅលើគ្រឿងឧបភោគបរិភោគបន្លែត្រីសាច់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគប្រចាំថ្ងៃនិងបញ្ចៀសពីបញ្ហាគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post