header ads

Sponsor

ព្រះសីហនុៈ ខណៈមេឃកំពុងភ្លៀងរលឹមស្រឹចៗ រថយន្តធុនធំចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង តែសំណាងល្អពុំបណ្ដាលឲ្យ​មានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២៖ ២០នាទីរសៀល​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែតលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិអូតាហយ ឃុំស្ទឹងឆាយស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ឯក ជួន ចាន់ធី អធិការនគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្ត១គ្រឿងម៉ាក NISSAN  ពណ៌ត្រអ៊ី ពាក់ស្លាក​លេខ ខ ភ ម ៣.៨២៧៩ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ មាជ បាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង តែពុំបណ្តាលឲ្យមានអ្នករងរបួសទេ គ្រាន់តែខូចខាតរថយន្តទាំង២គ្រឿងប៉ុណ្ណោះ។

ក្រោយកើតហេតុ កម្លាំងជំនាញ និងកម្លាំងប៉ុស្ថិ៍ បានទៅ​សម្រួលចរាចរណ៍ និងស្ទូចយករថយន្តមករក្សារទុក រង់ចាំភាគីទាំងពីរចូលមកដោះស្រាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post