Sponsor

ព្រះសីហនុៈ រថយន្តកុងតឺន័រ បត់ត្រឡប់ក្រោយ ដោយខ្វះបច្ចេកទេស ស្រាប់តែទូកុងតឺន័រក្រឡាប់ទៅសង្កត់ក្បាលរថយន្ដ បណ្ដាលឲ្យ​គៀបតៃកុងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

គ្រោះថ្នាកច់ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទីព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩ ទល់មុខតំបន់ប្រតិបត្តិការសិករងព្រះសីហនុ ស្ថិតក្នុងក្រុម១៧ ភូមិលេខ០១ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មាន បានអោយដឹងថា រថយន្ដកុងតឺន័រធុនធំ ក្បាលពណ៌ខៀវ កន្ទុយពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 4A-1319 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមណ្ដោយផ្លូវលំក្បាលឆាយ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដែលមក​ដល់ខាងមុខ តំបន់ប្រតិបត្តិការសិករងព្រះសីហនុ ក៏បានបត់ត្រឡប់ក្រោយវិញ តែដោយ​បត់ខ្វះបច្ចេកទេស ស្រាប់តែទូកុងតឺន័រក្រឡាប់ធ្លាក់​ទៅ​សង្កត់ក្បាលរថយន្ដ បណ្ដាលឲ្យ​គៀបតៃកុងរថយន្ដស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការខេត្តព្រះសីហនុ បានធ្វើកំណត់រួចប្រគល់សពទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យនៅឯខេត្តត្បូងឃ្មុំ។ ចំពោះរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការខេត្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor