
តើអ្នកបានកក់សេវាកម្មថតរូប Pre-Wedding សម្រាប់ថ្ងៃពិសេសរបស់អ្នកហើយឬនៅ? នាំគូស្នេហ៍របស់អ្នកមកចូលរួមក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ ដែលមានការចូលរួមតាំងបង្ហាញពីបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មមង្គលការជាង៨០ស្ដង់ ដែលក្នុងនោះនឹងមានក្រុមហ៊ុនថតរូបល្បីៗទាំង៦ ដែលមានស្នាដៃល្អ បទពិសោធន៍ជាច្រើនឆ្នាំក្នុងការថតរូបទាំងក្នុងនិងក្រៅប្រទេស រួមគ្នាបញ្ចុះតម្លៃយ៉ាងពិសេសចាប់ពី២០%-៥០% សម្រាប់គូស្នេហ៍ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ក្នុងរដូវកាលខាងមុខនេះ។
ចង់ដឹងទេថា តើក្រុមហ៊ុនទាំង៦នេះ នឹងផ្ដល់ការបញ្ចុះតម្លៃ ក៏ដូចជាកញ្ចប់ថែមជូនពិសេសអ្វីខ្លះ? តោះ! មកមើលទាំងអស់គ្នា៖
1. ក្រុមហ៊ុនថតរូប Pepper Media Cambodia
ក្រុមហ៊ុនថតរូប Pepper Media Cambodia ដែលជាអ្នកសហការឧបត្ថម្ភនៃពិព័រណ៍អាពាហ៍ពិពាហ៍នេះ នឹងផ្ដល់ការបញ្ចុះតម្លៃរហូតដល់២០% បូករួមជាមួយនឹងការថែមជូនកញ្ចប់ Dress Up Video ដែលមានតម្លៃ $500 ដោយឥតគិតថ្លៃផងដែរ។
ទំព័រហ្វេសប៊ុក៖ Pepper Media Cambodia

2. ក្រុមហ៊ុនថតរូប L-Sopheak Mongkul
ក្រុមហ៊ុនថតរូប L-Sopheak Mongkul នឹងផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥០% រួមជាមួយការផ្ដល់ជូនពិសេសនូវ voucher 20$ ចំនួន១០០កញ្ចប់ សម្រាប់អ្នកចូលរួមក្នុងថ្ងៃពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤។ មិនតែប៉ុណ្ណោះ គូស្នេហ៍ដែលបានចុះឈ្មោះទុកជាមុននិងចូលរួមនៅក្នុងថ្ងៃកម្មវិធី ក៏អាចមានឱកាសឈ្នះកញ្ចប់សេវាកម្មថតរូប Pre-Wedding តម្លៃ$800 ដោយឥតគិតថ្លៃពី L-Sopheak Mongkul ថែមទៀតផង។
ទំព័រហ្វេសប៊ុក៖ L-Sopheak Mongkul

3. ក្រុមហ៊ុន Avintage Studio
ក្រុមហ៊ុន Avintage Studio នឹងផ្ដល់ជូនការបញ្ចុះតម្លៃ៣០% ក្នុងថ្ងៃពិព័រណ៍រយៈពេល២ថ្ងៃនេះ រួមជាមួយការបញ្ចុះតម្លៃលើកញ្ចប់សេវាកម្មថតរូបក្រៅប្រទេសដែលមានដូចជា ថតរូប Pre-wedding នៅប្រទេសថៃមានតម្លៃត្រឹមតែ $3,800 និង នៅប្រទេសវៀតណាមមានតម្លៃត្រឹមតែ $4,800 តែប៉ុណ្ណោះ។
ទំព័រហ្វេសប៊ុក៖ Avintage Studio

4. ក្រុមហ៊ុនថតរូប MOCO
ក្រុមហ៊ុនថតរូប MOCO ដែលជាក្រុមហ៊ុនថតរូបមកពីប្រទេសម៉ាឡេស៊ី ក៏មានការបញ្ចុះតម្លៃ២០% សម្រាប់ការថតរូប Pre-Wedding នៅប្រទេសម៉ាឡេស៊ី ជាមួយនឹងកញ្ចប់ផ្ដល់ជូនពិសេសៗថែមទៀតផង។
ទំព័រហ្វេសប៊ុក៖ MOCO: Moments Of Cherished Occasions - Photography & Videography

5. ក្រុមហ៊ុនថតរូប Axion Wedding
ក្រុមហ៊ុនថតរូប Axion Wedding នឹងផ្ដល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់គូសេ្នហ៍ រហូតដល់ទៅ ២០% សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ជាមួយនឹងការផ្ដល់ជូនការថតវីឌីអូ DRESS UP ដោយឥតគិតថ្លៃ។ ក្នុងនោះ Axion Wedding ក៏ផ្ដល់ជូននូវកញ្ចប់សេវាកម្មថតរូប Pre-Wedding ដោយឥតគិតថ្លៃ សម្រាប់គូស្នេហ៍ដែលបានចុះឈ្មោះទុកជាមុននិងចូលរួមនៅក្នុង ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ថែមទៀតផង។
ទំព័រហ្វេសប៊ុក៖ axion wedding

6. ក្រុមហ៊ុនថតរូប CL Studio
ចំនែកឯក្រុមហ៊ុនថតរូប CL Studio ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មថតរូបក្នុងថ្ងៃអាពាហ៍ពិពាហ៍ Pre-Wedding ភ្ជាប់ពាក្យ គ្រួសារ និងគ្រប់កម្មវិធីទាំងអស់ នឹងធ្វើការបញ្ចុះតម្លៃរហូតដល់៣០%។
ទំព័រហ្វេសប៊ុក៖ CL Studio

ជាមួយការបញ្ចុះតម្លៃដ៏ពិសេសនេះ គូស្នេហ៍ដែលមានគំរោងរៀបចំក្នុងរដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះ ក៏អាចចូលរួមកក់សេវាកម្មនិងផលិតផលផ្គត់ផ្គង់ទុកជាមុន ជាមួយនឹងក្រុមហ៊ុនផ្សេងទៀតដែលមានការបញ្ចុះតម្លៃចាប់ពី១០%-៧០% មានដូចជា៖ ក្រុមហ៊ុនថតវីដេអូអាពាហ៍ពិពាហ៍ សម្អាងការ តុបតែងផ្កា ពិធីការ សណ្ឋាគារ ភេសជ្ជៈ អាហារសម្រន់ ច្នៃម៉ូដសម្លៀកបំពាក់ រថយន្ដ ធនាគារ គ្រឿងសង្ហារឹម គ្រឿងសម្អាង កាដូអាពាហ៍ពិពាហ៍ និងសេវាកម្មជាច្រើនទៀត។
ចូលរួមដោយសេរី ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ នៅថ្ងៃទី០៧ - ០៨ កញ្ញា ២០១៩ ចាប់ពីម៉ោង ១០ព្រឹក ដល់ ៩យប់ នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ដើម្បីទទួលបានភាពងាយស្រួលក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់ដែលមានគុណភាព និងតម្លៃល្អៗជាច្រើនប្រភេទ ក៏ដូចជាយល់ដឹងបន្ថែមពីការត្រៀមខ្លួន ដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ឲ្យបានសមរម្យជាមួយនឹងខ្ទង់ចំណាយតិច ចំណេញពេលវេលា ដើម្បីជ្រើសរើសសេវាកម្មសមស្របសម្រាប់អាពាហ៍ពិពាហ៍របស់អ្នកជាមួយគុណភាពល្អបំផុត។
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភដោយសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងក្រុមហ៊ុនគ្រឿងសង្ហារឹមAshley រួមសហការឧបត្ថម្ភដោយសណ្ឋាគារហ៊ីម៉ាវ៉ារី ធនាគារកាណាឌីយ៉ា Jack Daniels, Best Solution, Pepper Media, ធនាគារស្ថាបនា និង ហាងកាត់សម្លៀកបំពាក់នារសា ។ សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះ តាមរយៈលេខ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុក ពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Events។


