Sponsor

ក្រុងព្រះសីហនុ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីប្រើហិង្សាវាយទាត់ធាក់ទៅលើក្មេងតូចជាកូនចុង កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី ០៨ ខែកញ្ញា  ឆ្នាំ២០១៩ នៅភូមិបត់គគីរឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់​ខេត្តព្រះសីហនុ។

បើតាមនគរបាលបញ្ជាក់តាមរបាយការណ៍ថា ជន​សង្ស័យឈ្មោះ អ៊ូម ពៅ ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិត​ប្រាកដ បានប្រើអំបោស ជារំពាត់ ប្រើដៃនិងជើង វាយ ទាត់ធាក់ទៅលើកូនចុង​ ឈ្មោះ ពៅ ដំ ភេទ ប្រុស អាយុ៣ ឆ្នាំ បណ្តាលអោយរងរបួសពេញដងខ្លួន ដែលតាមស្ត្រីជាម្តាយក្មេងតូចអះអាងថា ដោយសារបុរសជាឪពុកចុងនេះ ស្រវឹងស្រារក​រឿងវាយរូបគាត់ជាប្រពន្ធមិនបាន ទើបវាយកូន​ចុងតែម្តង។​

បច្ចុប្បន្ន នគរបាលឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor