Sponsor

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ជាអ្នកដឹកនាំយាយជីតាជី ទៅធ្វើពិធីបុណ្យនៅទីរួមខេត្តតាកែវ គ្រាន់តែដកទូរស័ព្ទ យកមកខលហៅតាយាយមកជួបជុំគ្នាឡើងរថយន្តក្រុង  ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង ឌុបគេមកធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេច រួចជិះចេញទៅដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ នៃអធិការដ្ឋានខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍សោះឡើយ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងជិត៥ទៀបភ្លឺថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា  ជាប់ច្រកចូលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ លើកំណាត់ផ្លូវមុនីរ៉េត(២១៧)  ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពីបុរសវ័យជាង៦០ឆ្នាំ ងគ្រោះខាងលើបានអោយដឹងថា  គាត់ជាអ្នកដឹកនាំតាជីយាយជី ជាង៣០នាក់ទៀត ដើម្បីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ ដោយបានម៉ៅរថយន្តក្រុងមួយគ្រឿង សម្រាប់ធ្វើដំណើរទៅវិញទៅវិញផងដែរ លុះព្រឹកព្រលឹមម៉ោងកើតហេតុខាងលើ ខណៈពេលដែលគាត់កំពុងតែដកទូរស័ព្ទ ចុចខលហៅយាយជីតាជីដែលគាត់ដឹកនាំទៅ ឲ្យមកជួបជុំគ្នាឡើងរថយន្តនៅចំណុចមុខស្ថានីយប្រេងឥន្ទនៈតេលា ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង (មិនចាំម៉ាក) មិនដឹងមកពីណា បានអែបមកពីក្រយគាត់ រួចឆក់ទូរស័ព្ទដៃរបស់គាត់ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោលតែម្ដង មិនរំខានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចេញជួយអន្តរាគមន៍ឡើយ។

ទូរស័ព្ទដែលចោរយកទៅបាត់នោះ ម៉ាក Sumsung (មិនស្គាល់ម៉ូឌែល) ដែលមានតម្លៃជាង៣០០ដុល្លារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  បានអោយដឹងថា  គេតែងតែឃើញកម្លាំងនគរបាលមូលដ្ឋានចេញល្បាត ពួនស្ទាក់ក្នុងមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈ អន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេល ជុំវិញបញ្ហា សន្តិសុខ និងបម្រើ​ការងារ ជូន ប្រជាពលរដ្ឋដែរ  នៅ ពេលពួកគាត់ ត្រូវការបន្ទាន់ តែប្រហែលមកពីចេញល្បាតតាមគោលដៅបាត់អស់ ទើបមិនឃើញមានសមត្ថកិច្ចមូលដ្ឋានណាចេញមកជួយឡើយ មានតែប្រជាពលរដ្ឋនៅជិតនោះនាំគ្នាចេញមកព្រោងព្រាត តែយឺតពេលទៅហើយ ដោយសារតែជនសង្ស័យ ជិះគេចចេញបាត់លឿនពេក។

ជុំវិញហេតុការណ៍នេះ  បុរសវ័យចំណាស់រងគ្រោះ  ត្រូវបានប្រជាពលរដ្ឋ នៅក្បែរនោះ សួរថា ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងសិនទេ ទើបគាត់ឆ្លើយទាំងទឹកមុខមាំថា មិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ធ្វើអ្វីទៀតទេ នាំតែវែងឆ្ងាយទេ ដាច់បុណ្យដាច់ទានអស់ ព្រោះជាប់ដឹកនាំយាយជីតាជីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ ដោយមិនបានបញ្ជាក់ថាត្រលប់មកវិញចាំប្ដឹង ឬក៏អត់នោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor