header ads

Sponsor

កំពតៈ ពិតជារឿងមួយគួរឲ្យ​ហួសចិត្តណាស់ សម្រាប់មន្ត្រីជលផលខេត្តកំពតម្នាក់ គឺលោក យន់ វេហា បាននិយាយប្រាប់អ្នកយកព័ត៌មានឲ្យ​ដឹងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថាលោកចូលបម្រើ​ការងារជលផលជាប់៣០ឆ្នាំហើយនៅខេត្តកំពត ប៉ុន្តែការចាត់តាំងរបស់នាយខណ្ឌជលផលបានឲ្យរូបលោកជានាយសង្កាត់រដ្ឋបាលជលផលស្រុកកំពង់ត្រាច។

មន្ត្រីជលផលដដែល ឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្នុងនាមជាមន្ត្រីជលផល និងពលរដ្ឋមានឈ្មោះនៅក្នុងសហគមន៍អ្នកនេសាទ បាននាំគ្នាទៅសាងសង់ស្នាក់ការសង្កាត់ជលផលលើដីព្រៃលិចទឹកជាប់មាត់ព្រែកជាដីគ្រប់គ្រងរបស់ជលផលស្ថិតក្នុងភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ពេលកំពុងធ្វើស្នាក់ការ ត្រូវបានអាជ្ញាធរស្រុកកំពង់ត្រាចមកហាមឃាត់ឲ្យផ្អាកការសាងសង់សិន និងអោយរុះរើជាបន្ទាន់មួយ។ អាជ្ញាធរស្រុក បានប្រាប់ថា ចំណុចដីសាងសង់ស្នាក់ការជលផលនោះ គឺគេបានបណ្ណ័កម្មសិទ្ធិរបស់ឈ្មោះ លី គួង រស់នៅក្រុងភ្នំពេញ។

លោក យន់ វេហា និយាយទៀតថា វាពិតជាហួសចិត្តមែន ដីព្រៃជាប់ព្រែកជាឃ្លងសមុទ្រនោះលោកជាអ្នកគ្រប់គ្រងជាដីរបស់រដ្ឋ។ តែពេលគាត់ទៅសុំច្បាប់ពីអាជ្ញាធរស្រុកសាងសង់ស្នាក់ការមានលោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានយល់ព្រម ថែមទាំងបោះត្រាតាមផ្លូវការនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចំណែកអ្នកហាមឃាត់មិនអោយសាសង់បានបង្ហាញបណ្ណ័កម្មសិទ្ធិស្របច្បាប់ទទួលស្គាល់ពីលោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មខេត្តកំពត នៅចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ដែរ។

លោក យន់ វេហា មន្ត្រីជលផលនិយាយថា បើអាជ្ញាធរឃុំស្រុកដឹងថា ដីព្រៃលិចទឹកជាដីជលផលគ្រប់គ្រងនោះ មានប្លង់រួចរាល់ទៅហើយ ហេតុអីក៏អនុញ្ញាតអោយគាត់ជាមន្ត្រីសាងសង់ស្នាក់ការធ្វើអីទៀត។

លោក យន់ វេហា និយាយដោយត្រង់ៗថា ធ្វើបណ្ណ័កម្មសិទ្ធិនេះ ទើបតែធ្វើតែទេ ហើយអាជ្ញាធរពាក់ពន្ធ័នោះ មុននិងធ្វើប្លង់ជូនពលរដ្ឋណាម្នាក់ មិនបានមកឯកភាពជាមួយមន្ត្រីជលផលឡើយ។ លោកធ្លាប់មានប្រតិកម្មម្ដងរួចហើយ រឿងដីសហគមន៍​អ្នកនេសាទនៅទល់មុខបង្គោលព្រំដែន៣១៤កម្ពុជា-វៀតណាម ត្រូវបានគេលួចកាប់ស្កាទន្រ្ទានយកអស់ជាច្រើនហិកតាមកដល់ពេលនេះ មិនទាន់ដោះស្រាយនៅឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post