header ads

Sponsor

ព្រះសីហនុៈ សមត្ថកិច្ច បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីជននេះ បានបញ្ចេញមតិ​ជេរ​ប្រមាថស្ថាប័នប៉ូលិស លើបណ្ដាញហ្វេសបុកថា "អាវុធហត្ថ គឺខ្លាំងជាង ពួកអាប៉ូលិសចាំតែទារលុយខុសរបៀបអញ្ចឹងបើធ្វើការវិញមិនទាន់ចិត្តទេ កងរាជអាវុធហត្ថលើផ្ទៃប្រទេសខ្លាំង" និងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យខាងលើ ពាក់ព័ន្ធនឹងការបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងបានជេរប្រមាថស្ថាប័ននគរបាល តាមប្រព័ន្ធបណ្តាញសង្គមហ្វេសបុក ដែលមានអាខោនឈ្មោះ សម្បត្តិ ប៉ាសុមាលី។

ជនសង្ស័យឈ្មោះ គង់ សម្បត្តិ ភេទប្រុស មានទីលំនៅ បច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបន្ត​តាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post