header ads

Sponsor

ភ្នំពេញៈ កម្លាំងចម្រុះ២៥នាក់ ដែលមានអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានបន្តប្រតិបត្តិការរុករក ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលបានបាត់ខ្លួន នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

កាលពីថ្ងៃទី១៦ កញ្ញា មានពលរដ្ឋ៧នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ត្រង់ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀង វាយប្រហារ បណ្តាលឲ្យដីភ្នំបាក់សង្កត់។ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួន។

យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១៨ កញ្ញា នេះ បានឲ្យដឹងថា ដោយសារតែពលរដ្ឋខ្មែរទាំង២រូបនេះ បាត់ខ្លួននៅក្នុងទឹកដីថៃ ភាគីកម្ពុជា ក៏បាននិងកំពុងសហការជាមួយភាគីថៃ ដើម្បីរុករកជនរងគ្រោះផងដែរ ។

ប្រភពដដែលបន្ដថា ប្រតិបត្តិការនេះ កំពុងទទួលបានការយកចិត្តទុកដាក់ និងបញ្ជារផ្ទាល់ពី លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខណៈក្រុមការងារកំពុងតែមមាញឹក ក្នុងប្រតិបត្តិការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post