
កំពតៈ បុរសម្នាក់ ដែលគេអះអាងថា ជាអ្នកយកព័ត៌មាន «ថ្ងៃស្អែក» ត្រូវបាននគរបាលស្រុក កំពង់ត្រាចឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ៥ កញ្ញា នៅក្នុងបរិវេនអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រាច ខេត្តកំពត។
អ្នកកាសែត ដែលត្រូវឃាត់ខ្លួនឈ្មោះ យង់ វាសនា អាយុ៣១ឆាំ្ន រស់នៅភូមិចម្ការចេក ឃុំ ពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
អធិការនគរបាល ស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា ពាក់ពន្ធ័ការឃាត់ខ្លួនអ្នកកាសែតម្នាក់ នេះ គឺនគរបាល កំពុងតែបំពេញភារកិច្ចរបស់ខ្លួនរឿងអ្នកបើករថយន្តពីរគ្រឿង បានប្រើ ហិង្សាដាក់គ្នាទៅវិញទៅមក នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចមុខរោងចក្រពូចិន ក្នុងភូមិកណ្ដាលទួល ឃុំកំពង់ត្រាច ខាងលិច ស្រុកកំពង់ត្រាច កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ កញ្ញា។
លោកអធិការប្រាប់បន្តថា បន្ទាប់ពីកើតហេតុ នគរបាល ចុះទៅដល់កន្លែងអ្នកបើកបររថយន្ត២គ្រឿង វាយតប់គ្នារឿងបើកបរប្រជែងនៅលើដងផ្លូវ ហើយបានហៅពួកគេជាអ្នកបង្កទាំង សងខាងទៅសួរនាំនៅអធិការដ្ឋាន ស្រាប់តែឈ្មោះ ផែន វាសនា អ្នកយកព័ត៌មានឱ្យកាសែត «ថ្ងៃស្អែក» ទៅថតនគរបាលកំពុងសួរនាំជនទាំងសងខាង។ ប៉ុន្តែអ្នកកាសែតរូបនោះ បានជេ រប្រមាថនគរបាល ហើយថែមទាំងយកឈ្មោះថ្នាក់ដឹកនាំខាងក្រសួងព័ត៌មានមកអួតអាង មិន ព្រមស្ដាប់ការសំណូមពររបស់នគរបាលទេ ទើបមានការឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាន ខេត្ត ទាំងអ្នកបើកបរ រថយន្តទាំងសងខាងទាំងអ្នកកាសែត៕



