header ads

Sponsor

ព្រះសីហនុៈ ត្រីផ្សោតសមុទ្រមួយក្បាល (ដូហ្វីន) ដែល​ជាសត្វកម្រជិតផុតពូជទៅហើយនោះ​ ត្រូវបានពលរដ្ឋប្រទះឃើញងាប់អណ្តែតទឹកនៅឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ០៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ កាលពីព្រលឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

មន្ត្រីខណ្ឌជលផលព្រះសីហនុ បានឲ្យដឹងថា ត្រីផ្សោតសមុទ្រ ឬហៅថា ដូហ្វីនមួយក្បាល ដែលងាប់ បណ្តែតទឹកនៅឆ្នេរអូរឈើទាល ត្រូវបានពលរដ្ឋប្រទះនោះ ជាត្រីផ្សោតសមុទ្រ មានទម្ងន់ជិត២០០គីឡូក្រាម ហើយមានប្រវែងជាង២០០សង់ទីម៉ែត្រ ដែលរស់នៅក្នុងសមុទ្រ។

មន្ត្រីជលផលរូបនោះបន្តទៀតថា សម្រាប់​មូលហេតុត្រីផ្សោតសមុទ្រងាប់នេះ ក្រុមការងារមិនទាន់សន្និដ្ឋានច្បាស់លាស់ទេ ប៉ុន្តែបើតាមការពិនិត្យជាក់ស្ដែង នៅលើដងខ្លួន មានស្នាមហើម រលាត់ស្បែក ហើយក្រុមការងារសង្ស័យអាចមកពីត្រីផ្សោតសមុទ្រនោះ មានវ័យចាស់ ព្រោះទម្ងន់ដល់ជិត២០០គីឡូក្រាម ហើយធ្មេញរបស់វា សឹករិចរិលអស់ហើយ។

សូមបញ្ជាក់ផងដែរថា ក្រុមការងារជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត នឹងយកមកពិសោធន៍ ដើម្បីរកមូលហេតុឲ្យច្បាស់លាស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post