header ads

Sponsor

ព្រះសីហនុៈ ជនជាតិចិន១ក្រុម មានគ្នាប្រហែល៧នាក់ទៅ១០នាក់ បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេយីហោ “បុកឃីងហូមផាលីស” រួចធ្វើសកម្មភាពវាយទៅលើបុរសជនជាតិចិនដូចគ្នា ហើយ​ប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លារ)រួចគេចខ្លួនបាត់។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១៖៥៧នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុង​ខារ៉ាអូខេ “បុកឃីងហូមផាលីស” (ជាប់របងមន្ទីរសុខាភិបាលថ្មី) ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនដំបូងគេឃើញ ជនជាតិចិនមួយក្រុម បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU  ភេទប្រុស ឆ្នាំកំណើត០២.០៦.១៩៩០ កាន់លិខិតឆ្លងដែនEE២២៩៣១៣៨ មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ រួចបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លា)រួចគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ី​ស៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។

ក្រោយពីពួកក្រុមជនជាតិចិនធ្វើសកម្មភាពវាយប្លន់យកប្រាក់ពីហាងខារ៉ាអូខេខាងលើរួចមក មិនបានប៉ន្មានម៉ោងផង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនវាយប្លន់ខាងលើ បានចំនួន៦នាក់។

បច្ចុប្បន្នជនសង្ស័យជនជាតិចិនខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថ កំពុងសហការជាមួយកម្លាំងមន្ទីរជំនាញធ្វើការស្រាវជ្រាវ និងអនុវត្តតាមនិតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post