Sponsor

ភ្នំពេញៈ បុរសម្នាក់ បានចាក់គេឲ្យរងរបួស គេចខ្លួនបាន១ថ្ងៃ ​នឹកស្មានគ្មានរឿងអ្វីកើតឡើង ត្រឡប់មកវិញ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួន កាលពីម៉ោង៥ល្ងាចថ្ងៃសុក្រ ៨កើត  ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផៃ គីរីវង្ស ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ (មានផ្ទុកសារធាតុញៀន) បានយកយកកូនកាំបិតចាក់ជនរងគ្រោះឈ្មោះ រុន ងន់ហេង  ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរ ម៉ៅការសំណង់ ទីលំនៅផ្ទះជួល  ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ របួសកខាងឆ្វេង១កន្លែង និងច្រមុះ១កន្លែង នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិឫស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩៖៣០នាទីយប់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ផៃ គីរីវង្ស ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor