header ads

Sponsor

កណ្ដាល៖ បុរសម្នាក់បានលួចម៉ូតូគេកាលពីថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង០០នាទី នៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែករាំង​ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចគេចខ្លួន តែត្រូវម្ចាស់តាមទាន់ដោយសារម៉ូតូមានបំពាក់ប្រព័ន្ធ GPS ប្ដឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន។

ជនរងគ្រោះ ឈ្មោះ សុីម​ ផេងហុង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល មុខរបរ លក់ដូរ ។

ជនសង្ស័យ ឈ្មោះ ហែល សុខហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ មានទី លំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។

សំភារៈបាត់បង់(យកបានមកវិញ) ម៉ូតូ១គ្រឿងម៉ាក​ Honda wave C១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកម៉ូតូ១ម៉ាក HONDA Wave c១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ(របស់ជនរងគ្រោះ) ។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាកើតហេតុខាងលើជនសង្ស័យបានធ្វើ សកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះដែលចតទុកនៅមុខផ្ទះរបស់ខ្លួនដោយមិនបានដកកូនសោរចេញ ហេីយបានជិះគេចខ្លួនបាត់ទៅ។

លុះដល់ថ្ងៃទី១៩ ខែឆ្នាំដដែលវេលាម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនតាមរយ:ប្រព័ន្ធ GPSដែលបំពាក់ជាប់នឹងម៉ូតូរហូតដល់ផ្ទះជនសង្ស័យស្ថិតនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ទើបបានឃេីញជនសង្ស័យនិងម៉ូតូនៅទីនោះ រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍រការខ្ពស់ ចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លូនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post