header ads

Sponsor

ភ្នំពេញ៖ នគរបាលនៃនាយកដ្ឋាននគរបាលការពារម្នាក់ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចររវាងម៉ូតូ និងរថយន្ត កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនលក់រថយន្តMerceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ជឹម រតនៈ អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាល នៅនាយកដ្ឋាននគរបាលការពារ ប្រចាំការនៅស្ថានទូតឥណ្ឌា បច្ចុប្បន្នស្នាក់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1H-7710 រីឯរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-5883 តៃកុងរត់បាត់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post