header ads

Sponsor

ព្រះសីហនុ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសចាប់ជំរិត នៅចំណុចក្នុងបុរីសុខសាន្ដ ស្ថិតក្នុងក្រុម១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន ០៦នាក និងរំដោះជនរងគ្រោះជាជនជាតិចិនដូចគ្នាបាន ៤នាក់។

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បានធ្វើសកម្មភាព ចាប់បង្ខាំង និងធ្វើទារុណកម្ម លើក្រុមជនរងគ្រោះដើម្បីជំរិតទារប្រាក់ពីសាច់ញាតិ។

នៅពេលឃាត់ខ្លួនក្រុមជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទដៃ ចំនួន ០៦គ្រឿង, ខ្នោះដៃ ចំនួន ០៤គូ, ពិលឆក់ ចំនួន ០១, អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន ០១សន្លឹក, កាតធនាគារចំនួន ០១ សន្លឹក, ខ្សែចំណងជរ័មួយចំនួន, រថយន្ត ចំនួន ០១ គ្រឿង និងប្រាក់ដុល្លាចំនួន ១,៥០០ដុល្លារ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post