header ads

Sponsor

ខេត្តព្រះសីហនុ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿង គឺរថយន្តរត់តាក់សុី រថយន្តដឹកថ្មនិងរថយន្តដឹកខ្សាច់ បុកប៉ះគ្នានៅចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃ៣០ខែកញ្ញា២០១៩នេះបណ្តាលអោយមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែង។

របាយការណ៍ពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង បង្កដោយរថយន្ត ០១គ្រឿងម៉ាក STAREX ពណ៌ ស ពាក់ផ្លាកលេខ កំពត2B-216 អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ រត់តាក់ស៊ី នៅភូមិល្បើក ស្រុកឈូក ខេត្តកំពត រួមដំណើរមនុស្ស ០៧នាក់ ( ស្រី ០២នាក់ ) មានទិសដៅពី ខេត្តកំពត ឆ្ពោះមក ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចំណោត រថយន្តតាក់សុីនេះ បានវ៉ាជែងរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ3D-0144 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ វ៉ាមិនផុត ក៍ជ្រុលកៀរហើយបុករថយន្តធុនធំ ០១គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា រថយន្តធុនធំ ម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3D-1142 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បន្ទាប់មកបណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងបុកគ្នាតែម្ដង ។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០៣នាក់ ភេទប្រុស នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
១-អ្នកបើកបររថយន្តធុនធំពាក់ផ្លាកលេខភ្នំពេញ3D-0144 ស្លាប់កៀបជាប់ក្នុងរថយន្ត ។
២-អ្នករួមដំណើរលើរថយន្តទេសចរណ៍ ចំនួន ០២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកអ្នកបើកបររថយន្តបង្កបាននាំខ្លួនមកសាកសួរមកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។

រីឯវត្ថុតាង រថយន្ត ០៣គ្រឿង សមត្ថកិច្ចជំនាញ បានចាត់ចែងស្ទូច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីដោះស្រាយបន្ត ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post