header ads

Sponsor

ព្រះសីហនុៈ កម្លាំងមន្ទីរជំនាញយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រះសីហនុ បានធ្វើការចុះបង្រ្កាបករណីលួច និងចែកចាយប្រើប្រាស់សារធាតុញៀន ​ឃាត់ខ្លួនមនុស១៦នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩  នៅចំណុចភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហ (ម្តុំអតីតសណ្ឋាគារ O C) ។

ជនសង្ស័យ 1/ ឈ្មោះ ប៊ុយ ស៊ីតាំ ភេទស្រី អាយុ52ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញអេតចាយ មានទីលំនៅ ភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រះសីហនុ។ 2/ឈ្មោះ ញាន សូត្រ ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 3/ ឈ្មោះ ឌុក ចិត្រា ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 4/ ឈ្មោះ សាំ សៅ (ហៅអាត្រេន) ភេទប្រុស អាយុ13ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 5/ ឈ្មោះ រិត វាសនា (ហៅស្នា) ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 6/ ឈ្មោះ ខាន់ បូរ៉ា (ហៅរ៉ា) ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 7/ ឈ្មោះ អ៊ី ម៉ាប់ (ហៅអាម៉ាប់) ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 8/ ឈ្មោះ សុក សំបូរ (ហៅអាជាង) ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 9/ ឈ្មោះ កែវ សាយ (ហៅអាមៃឃើ) ភេទប្រុស អាយុ36ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 10/ ឈ្មោះ សុវណ្ណ ពេជ្រ (ហៅអាវណ្ណ) ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 11/ឈ្មោះ ផុល គឹមសាន្ត (ហៅអាសាន) ភេទប្រុស អាយុ16 ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 12/ ឈ្មោះ ចាន់ ស្រីភណ្ឌ (ហៅស្រីទ្រីត) ភេទស្រី  អាយុ22ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងចាន មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 13/ ឈ្មោះ អ៊ួន ជាតា (ហៅអាតា) ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 14/ ឈ្មោះ អេង ប៉ៃណៃ (ហៅអាណៃ) ភេទប្រុស អាយុ16ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 15/ ឈ្មោះ កែវ ស្រីយ៉ា (ហៅយ៉ា) ភេទស្រី អាយុ41ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។ 16/ ឈ្មោះ ស សី (ហៅអាសី) ភេទប្រុស អាយុ35ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុង+ខេត្តព្រៈសីហនុ។

វត្ថុតាងចាប់យក​រួមមាន ៖ ១/ ម្សៅសថ្លាចំនួន០១កញ្ចប់តូច ២/ម៉ូតូចំនួន១១គ្រឿង ៣/រម៉ក់កង់បីចំនួន០២គ្រឿង ៤/ដាវសាំម៉ូរៃចំនួន០៤ដើម ៥/ដែកជន្ទាសឡានចំនួន០២ដើម ៦/ដង្កាប់កាត់ដែកចំនួន០១ ៧/ញរញួរចំនួន០១ ៨/បំណែកគ្រឿងម៉ូតូមួយចំនួន ៩/សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន ១០/សមមភារ:សម្រាប់ដោះម៉ូតូ(សោរដោះម៉ូតូ) មួយចំនួន ១១/ទូរស័ព្ទចំនួន០៤គ្រឿង ១២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ១៣/ដែកកេះចំនួន២១ ១៤/សោរម៉ូតូចំនួន០៤ ១៥/ស្លាកលេខម៉ូតូចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងសាកសួរបន្តនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post