header ads

Sponsor

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ដោយបុរសម្នាក់ត្រូវបានសត្វគោធាក់មួយជើងចំពងស្វាសបណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅក្រោមដើមឈើ នៅក្នុងភូមិទំនប់ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឃុត សុធា ភេទប្រុសអាយុ៥៥ឆ្នាំមានទីលំនៅកើតហេតុខាងលើ។

នៅមុនពេលកើតហេតុសត្វគោរបស់ជនរងគ្រោះបានរួចទៅស៊ីដំណាំរបស់អ្នកជិតខាងពេលនោះជនរងគ្រោះបានចាប់យកមកចងហើយបានវ៉ៃតែមិនដឹងចៃដន្យអ្វីក៍ត្រូវសត្វគោរបស់ខ្លួនធាក់ត្រូវពងស្វាសបណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យរួចរាលក៍បានប្រគល់សពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post