header ads

Sponsor

ខេត្តសៀមរាប ៖ កាលពីរាត្រីឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនាយកដ្ធានព្រហ្មទណ្ទក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ប៉ុល រតនា និងឧត្តមសេនីយទោនឹម ច័ន្ទតាណា តាមប្រមាញ់ចាប់បានមេចោរប្លន់ដ៍សកម្មនៅលើដែនដីសៀមរាប បានចំនួន២នាក់ ដកហូតបានអាវុធខ្លីចំនួន១ដើម នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមការការបញ្ជាក់ពីមន្ត្រីបើកប្រតិបត្តិការណ៍ខាងលើថាទម្រាំតែ តាមក្របួចចាប់មេចោរនេះបានប៉ូលិសបានប្រើពេលវេលាអង្កេតស្រាវជ្រាវដ៏ស្រួចស្រាវ ។មន្រ្តីបញ្ជាក់បន្តថាមេចោរទាំង២នាក់នេះកន្លងមកបានធ្វើសកម្មភាព ប្លន់លួច គាស់ផ្ទះ កាច់កលួចម៉ូតូនិងភ្ជង់យកទ្រព្យសម្បត្តបងប្អូនប្រជាពលរដ្ធ យ៉ាងសកម្ម ករណីទី២ហេីយដែលលោកឧត្តមសេនីយ៍ទោប៉ុល​ រតនាអនុប្រធាននាយដ្ធានព្រហ្មទណ្ទក្រសួងមហាផ្ទៃនិងឧត្តមសេនីយ៍ទោនឹម​ ច័ន្ទតាណា​ ដែលចុះបេសកម្មមកដែនដីខេត្តសៀមរាបបង្ក្រាបករណីលួច​ ឆក់​ ប្លន់

នោះ។
គួររំលឹកថា កាលពីខែមុនក៏បង្ក្រាបបានទីតាំងទទួលផលចោរកម្មរឹបអូសម៉ូតូបានជាង៥០គ្រឿងផងដែរ​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post