header ads

Sponsor

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០២ ខឺតុលា ឆ្នាំ២០១៩កន្លងទៅ បុរសជនជាតិចិនម្នាក់ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឃាត់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខណ្ឌដូនពេញ ។

ចជនសង្ស័យមានឈ្មោះ YUN LIANFU ភេទប្រុស អាយុ ៥១ឆ្នាំ ជាជនជាតិចិន ស្នាក់នៅខុនដូមួយកន្លែង នៅជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅពេលចុះបង្ក្រាបជនសង្ស័យខាងលើនៅក្នុងបន្ទប់ខុនដូដែលរូបគេស្នាក់នៅនោះ សមត្ថកិច្ចបានរកឃើញ និងដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសង្ស័យជាគ្រឿងញៀង មេតំហ្វេតាមីនអាយ ហៅម៉ាទឹកក ចំនួន ៣៩កញ្ចប់ មានទម្ងន់សរុប ៣៩គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញ នាំយកទៅក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post